អាជ្ញាធរទុកពេល៣ខែ ឱ្យអ្នកលក់ដូរ និងចែកចាយគ្រឿងសមុទ្រ នៅតាមបណ្តោយផ្លូវ៥៩៨ រើចេញឱ្យអស់

2023/02/01 09:15:21 am        235

ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែន ជូនដំណឹងក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្ដោយ​ផ្លូវលេខ៥៩៨ ជាពិសេសកន្លែងលក់ដូរ និងចែកចាយគ្រឿងសមុទ្រ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយទុកកំណត់រយៈពេល ៣ខែ ត្រូវរុះរើរកកន្លែងថ្មីឱ្យអស់ ។

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរខណ្ឌសែនសុខ ដែល BTV ទទួលបាននាព្រឹកថ្ងៃទី៣១ មករា បានឱ្យដឹងថា កន្លងមកនេះរដ្ឋបាលខណ្ឌសែនសុខ បានពិនិត្យឃើញថា លោក-លោកស្រី ដែលជាម្ចាស់អាជីវកម្មលក់ដូរ និងចែកចាយគ្រឿងសមុទ្រ នៅតាមបណ្តោយផ្លូវលេខ៥៩៨ ភូមិសេរប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានយកផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ធ្វើជាចំណត​រថយន្ត ដើម្បីទម្លាក់ ផ្ទេរទំនិញ និងចែកចាយគ្រឿងសមុទ្រ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងអនាម័យសាធារណៈ បង្កឱ្យមានការកកស្ទះចរាចរណ៍ និងមានក្លិនស្អុយដល់អ្នកធ្វើ ដំណើរ​ឆ្លងកាត់ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញ ។

ដូចនេះ រដ្ឋបាលខណ្ឌសែនសុខ សូមជូនដំណឹងដល់លោក-លោកស្រី ដែលជាម្ចាស់អាជីវកម្ម​ខាងលើ ឱ្យបានជ្រាបថា ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ អនាម័យ និងរបៀបរៀបរយ ដែលជា​ប្រយោជន៍​សាធារណៈ រដ្ឋបាលខណ្ឌសែនសុខ ទុករយៈពេល ០៣ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះ ដើម្បីឱ្យលោក-លោកស្រីរកទីតាំងថ្មី ដើម្បីប្រកបអាជីវកម្មលក់ដូរ និងចែកចាយគ្រឿងសមុទ្រ ដែលមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងរំខានដល់អ្នកធ្វើ ដំណើរ និងអ្នករស់នៅជិតខាង ។

ក្នុងករណីលោក-លោកស្រីមិនអនុវត្តតាមសេចក្តីជូនដំណឹង ក៏ដូចជាការណែនាំរបស់រដ្ឋបាល​ខណ្ឌសែនសុខនោះ រដ្ឋបាលខណ្ឌនឹងចុះអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវរាល់​ការខូចខាតទ្រព្យសម្បត្តិ និងសម្ភាររបស់លោក-លោកស្រីឡើយ ៕តារាវុទ្ធី

អត្ថបទដែលទាក់ទង

តាមរយៈ App NoDrug សមត្ថកិច្ចបង្ក្រាបជនសង្ស័យមួយក្រុមធំ ពាក់ព័ន្ធគ្រឿងញៀន នៅសង្កាត់បឹងទំពន់១
2025/04/24 12:56:19 pm        1
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ២៣នាក់ពាក់ព័ន្ធ ៧ករណី
2025/04/12 11:26:22 am        1
ជនសង្ស័យ២នាក់ ត្រូវនគរបាលឃាត់ខ្លួន និងរឹបអូសសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង
2025/04/09 05:39:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការសាងសង់អគារខ្ពស់បំផុតបោះបង់ចោលរបស់ពិភពលោក នឹងចាប់ផ្តើមឡើងវិញក្រោយរយៈពេល ១ទសវត្សរ៍

2025/04/25 08:55:47 pm
​ជនប៉ាឡេស្ទីននៅជំរំ Beit Lahiya តំបន់ហ្កាហ្សា ទទួលបានអាហារពីផ្ទះបាយស៊ុប
2025/04/25 08:38:33 pm
​រដ្ឋមន្ដ្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ដ្រី បុគ្គលិកនៃមណ្ឌលសុខភាពស្រែសំបូរ ខេត្ដស្ទឹងត្រែង ដោយឥតព្រាងទុក
2025/04/25 08:34:52 pm
​អ៊ុយក្រែនប្រាប់ថា ជំហររបស់ខ្លួនត្រូវបានបញ្ជាក់ឡើងវិញ ក្នុងកិច្ចពិភាក្សាក្រុងឡុងដ្រ៍
2025/04/25 08:12:43 pm
​រុស្ស៊ីសម្លាប់មនុស្ស ៥នាក់នៅអ៊ុយក្រែន ពេលប្រេសិតពិសេសអាមេរិកទៅដល់ទីក្រុងម៉ូស្គូ
2025/04/25 08:08:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/24 01:14:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/25 02:43:40 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am