សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ជំរុញ​ការសាងសង់​ភូមិ​កីឡា និង​ត្រូវ​ប្រគល់​ត្រឹម​ចុងខែ​មីនា

2023/02/01 04:39:09 pm        244

​ស៊ីហ្គេម៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បាន​ជំរុញ​ក្រុមហ៊ុន​សាងសង់​ភូមិ​កីឡាត្រូវ​ព​ន្លឿ​ន​ការសាងសង់​ឲ្យ​បាន​ទាន់ពេលវេលា និង​ត្រូវប្រគល់​ត្រឹម​ចុងខែ​មីនា ដើម្បី​ធានាបាន​នូវ​ការរៀបចំ​រួចរាល់សម្រាប់​ទទួល​ស្វាគមន៍​ប្រតិភូ និង​អត្ត​ព​លិ​ក​ប្រមាណ ៧​ពាន់​នាក់ដែល​ត្រូវ​ស្នាក់នៅ និង​ហូបចុក​នៅ​ទីនោះ ដើម្បី​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​

​ការជំរុញ​នេះធ្វើឡើង​ក្នុង​កិច្ចប្រជុំនៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២៣ នេះ បន្ទាប់ពី​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អមដំណើរ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ព្រមទាំង​ប្រតិភូ និង​គណៈកម្មការ​ពាក់​ព័ន្ធបាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ជាក់ស្ដែងនៃ​ការសាងសង់​ភូមិ​កីឡា និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ។​ ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC បាន​បញ្ជាក់ថា បន្ទាប់ពី​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃគឺជា​ពេលវេលា​ត្រូវ​រន្ថើន និង​ព​ន្លឿ​ន​គ្រប់​ការងារ​សេសសល់ ពិសេស​ការសាងសង់​ភូមិ​កីឡា ដោយ​សម្ដេច​ពិជ័យ​សេនា បាន​ជំរុញ​ឲ្យ​គណៈកម្មការ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូនត្រូវធ្វើ​ការងារ​ជាប់​ជាមួយ​ក្រុមហ៊ុន​សាងសង់ ពោលគឺ​ត្រូវ​តាមដាន និង​ផ្ដល់យោបល់​រាល់ថ្ងៃ ដើម្បី​ធានាបាន​នូវ​ការសាងសង់​ភូមិ​កីឡា​តាម​ការកំណត់។ ​

​ឯកឧត្តម​បន្ដថា ភូមិ​កីឡានឹងត្រូវ​ទទួល​ស្វាគមន៍​ប្រតិភូ​កីឡា​យ៉ាងហោច ៦​ពាន់​នាក់ក្នុងចំណោម​ជាង ៧​ពាក់​នាក់ ដែល​ត្រូវ​មក​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​នៅ​កម្ពុជា ហើយ​អត្ត​ព​លិ​ក​ផ្សេងទៀត ខ្លះ​ត្រូវ​ប្រកួត​តាម​ខេត្ត និង​ស្នាក់​នៅតាម​សណ្ឋាគារ​នានា។ ប៉ុន្ដែ​បច្ចុប្បន្ន​ភូមិ​កីឡាទើប​ទទួលបាន​ជាង ១,៨៣០​គ្រែ និង​ខែកុម្ភៈនឹង​ទទួលបាន​ជាង ២​ពាន់​គ្រែង ហើយ​ខែមីនាដែលជា​ខែ​ចុងក្រោយ​ត្រូវ​ទទួល​គ្រប់​ជាង ៦​ពាន់​គ្រែ។ ដូច្នេះ​ការងារ​នេះត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់ ប្រសិនបើ​មិនទាន់​ពេលវេលានឹងមាន​ហានិភ័យ​ខ្ពស់។​ ​យ៉ាងណាមិញ​អ្នកឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមហ៊ុន World Bridge Sport Village ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​សាងសង់បាន​អះអាង និង​ផ្ដល់​សក្ខីកម្ម​ជាថ្មី ដោយ​សន្យា​នឹង​ព​ន្លឿ​ន​ការសាងសង់​ឲ្យ​បាន​រួចរាល់​តាម​ផែនការ ដ្បិត​បច្ចុប្បន្ន​កម្លាំង​ក​ម្មករ​ជិត ៣​ពាន់​នាក់ត្រូវបាន​សម្រុកចូល​សាងសង់​ភូមិ​កីឡា ហើយ​សង្ឃឹមថានឹង​រួចរាល់ ក៏ដូចជា​ប្រគល់ជូន​គណៈកម្មាធិការ​ជាតិ CAMSOC នៅ​ចុងខែ​មីនា​ខាងមុខ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន៕ អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm