មន្ដ្រី NOCC រំពឹង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​កីឡា​ជាតិ​នឹង​ផ្ដល់​ប្រយោជន៍​រួម​ដល់​គ្រប់​សហព័ន្ធ​

2023/02/01 04:57:07 pm        85

​កីឡាជាតិ៖ ដោយ​ទទួលបាន​ជំនួយ​ពី​អង្គការ​សាមគ្គី​អូឡាំពិក តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា សហ​ការ​ជាមួយ​ស្ថាប័ន​អត្តពលកម្ម​ពិភពលោក World Athletics និង​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្មបាន​បន្ដ​រៀបចំ​គម្រោង​សាមគ្គី​អូឡាំពិក ស្តីពី​ការអភិវឌ្ឍ​ប្រព័ន្ធ​កីឡា​ជាតិ​សម្រាប់​កីឡាអត្តពលកម្ម ដើម្បី​ជំរុញ​ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង ដឹកនាំ និង​អភិវឌ្ឍន៍​វិស័យ​កីឡាអត្តពលកម្ម​មួយ​នេះ​ឲ្យ​រីកចម្រើន ស្របតាម​ស្ដង់ដារ​ត្រឹមត្រូវ។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានកាល​ពី​ល្ងាច​ថ្ងៃ​អង្គា​រថា គម្រោង​នេះមាន​រយៈពេល ១​ឆ្នាំ គិត​ចាប់ពី​ខែសីហា ឆ្នាំ​២០២២ ដល់​ចុងខែ​កក្កដា ឆ្នាំ​២០២៣។ ប៉ុន្ដែ​នេះ​ជា​លើក​ទី​២ ហើយដែល​អ្នកជំនាញ​អន្ដរជាតិ​លោក Oliver Scheer បានធ្វើ​ទស្សនៈកិច្ច​នៅ​កម្ពុជាចាប់ពី​ថ្ងៃទី២៦ ដល់​ថ្ងៃទី​៣១ ខែមករា ក្នុង​គោលបំណង​ដើម្បី​រៀបចំ​សិក្ខាសាលាស្តីពី​វាយតម្លៃ​រចនាសម្ព័ន្ធ​/​យុទ្ធសាស្ត្រ​គម្រោង និង​រៀបចំ​ប្រព័ន្ធ​នៃ​ការ​បង្វឹកដោយ​សហការ​ជាមួយ​សហព័ន្ធ​។​ ​មន្ដ្រី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បន្ថែមថា គម្រោង​នេះគឺមាន​សារៈសំខាន់​ណាស់ មិន​ត្រឹមតែ​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​នោះទេ គឺ​ផ្ដល់​អត្ថប្រយោជន៍​ជារួម ដែល​សហព័ន្ធ​កីឡា​ជាតិ​ដទៃក៏​អាច​យកទៅ​អនុវត្តបាន​ដែរ ដើម្បី​ធានាបាន​នូវ​ការរៀបចំ​រចនាសម្ព័ន្ធ​គ្រប់​គ្រង ដឹកនាំ និង​អភិវឌ្ឍន៍​កីឡា​នីមួយៗឲ្យ​កាន់តែ​រីកចម្រើន ស្របតាម​គោលការណ៍​កីឡា​អន្ដរជាតិ។ យ៉ាងណាមិញលោក​ថា ប្រសិនបើ​គម្រោង​នេះទទួលបាន​ជោគជ័យ NOCC គ្រោង​នឹង​ស្នើសុំ​អង្គការ​សាមគ្គី​អូឡាំពិក ដើម្បី​រៀបចំ​ដល់​សហព័ន្ធ​កីឡា​ផ្សេងៗ​ទៀតផង​ដែរ។​ ទន្ទឹម​ជាមួយគ្នាលោក Oliver Scheer បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​កិច្ចសហការ និង​ការចូលរួម​របស់​ថ្នាក់ដឹកនាំ ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​របស់​សហព័ន្ធដែល​ជំរុញ​ឲ្យ​គម្រោង​សាមគ្គី​អូឡាំពិក ស្តីពី​ការអភិវឌ្ឍ​ប្រព័ន្ធ​កីឡា​ជាតិ​សម្រាប់​កីឡាអត្តពលកម្ម ដែល​ផ្ដោត​សំខាន់​លើ​ប្រភេទ​កីឡា​អូឡាំពិក​នេះ ដំណើរការ​ដោយ​រលូន និង​ប្រកបដោយ​ផ្លែផ្កា។ លោក​សង្ឃឹមថា តាមរយៈ​គម្រោង​នេះនឹង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​អត្តពលក​កម្ពុ​ជានា​ថ្ងៃ​អនាគត ពិសេស​ស្របតាម​ផែនការអភិវឌ្ឍន៍ឆ្នាំ​២០៣០ របស់​សហព័ន្ធ​តែម្ដង៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm