សហរដ្ឋអាមេរិក​ចោទប្រកាន់​រុស្ស៊ី​ពីបទ​បំពាន​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ដែល​នៅសល់​ចុងក្រោយ​

2023/02/01 05:52:26 pm        290

​អាមេរិក៖ រដ្ឋបាល​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden ត្រូវ​គេ​រាយការណ៍​ថា បាន​ចោទប្រកាន់​រុស្ស៊ី​ពី​បទ​បំពាន​ការអនុវត្ត​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ ដែល​នៅសល់​ចុងក្រោយ​រវាង​ប្រទេស​ទាំង​២ ដោយ​ការ​បិទ​ការ​ធ្វើ​ត្រួតពិនិត្យ​នៅ​លើ​ទីតាំង​។

​សារព័ត៌មាន Wall Street Journal បាន​រាយការណ៍​ថា ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​បាន​ដាក់​ការ​ចោទប្រកាន់​នេះ ដែល​ក្លាយ​ជាការ​អះ​អាង​លើកដំបូង​ពី​សហរដ្ឋអាមេរិក​ថា ​ទីក្រុង Moscow បាន​បំពាន​ការអនុវត្ត​សន្ធិសញ្ញា New START នៅ​ក្នុង​របាយការណ៍​មួយ​ដែល​បាន​ផ្ញើ​ទៅកាន់​សភា​កាល​ពី​ថ្ងៃ​អង្គារ។​ របាយការណ៍​ដដែល​នេះ​ក៏បាន​អះ​អាង​​ផង​ដែរ​ថា ក្រុមមន្ត្រី​រុស្ស៊ី​បាន​ច្រាន​ចោល​សំណើ​របស់​សហរដ្ឋអាមេរិក​ជួប​គ្នា ​ដើម្បី​ដោះស្រាយ​ក្ដីកង្វល់​ជុំវិញ​ការអនុវត្ត​សន្ធិសញ្ញា​នេះ​។ ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ទៅកាន់​សារព័ត៌មាន Reuters ថា ការ​ច្រាន​ចោល​សកម្មភាព​ត្រួតពិនិត្យ​នៅ​លើ​ទី​តាង រារាំង​សហរដ្ឋអាមេរិក​មិន​ឲ្យ​ប្រើប្រាស់​សិទ្ធិ​សំខាន់​ក្រោម​សន្ធិសញ្ញា​នេះ និង​គំរាមកំហែង​ដល់​លទ្ធភាព​ជោគជ័យ​ នៃ​ការគ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​រវាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី​។

​ជម្លោះ​នេះ​អាច​នឹង​បន្ថែម​លើ​ក្ដី​កង្វល់​ដែល​ថា មហា​អំណាច​នុយក្លេអ៊ែរ​ទាំង​២ ​របស់​ពិភពលោកលែង​អាច​ធ្វើការ​ជាមួយគ្នា​ទៀត​លើ​គោលដៅ​មិន​រីក​សាយ​អាវុធ ស្រប​ពេល​ទំនាក់ទំនង​រវាង​ទីក្រុង Washington និង Moscow ​កំពុង​ធ្លាក់​ដល់​ចំណុចសូន្យ​។ ​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ដើមខែ​នេះ​ថា ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី​អាច​យ៉ាប់​យ៉ឺន​គ្រប់ពេលវេលា និង​ពុំ​មាន​សង្ឃឹម​ថា​នឹង​ធូរស្រាល​ឡើយ ខណៈ​ទីក្រុង Washington បាន​ធ្វើ​អន្តរាគមន៍​ប្រឆាំង​រុស្ស៊ី​នៅ​ក្នុង​វិបត្តិ​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        370
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        417
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        394

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm