Manchester United ខ្ចី​ខ្សែបម្រើ​អូទ្រីស Marcel Sabitzer ពី Bayern Munich

2023/02/01 06:01:03 pm        74

​បាល់ទាត់៖ ​ក្លិប​បិសាច​ក្រហម Manchester United បានសំរេច​ក្នុង​ការនាំយក​ខ្សែបម្រើ​អូទ្រីស Marcel Sabitzer ពី Bayern Munich ក្នុង​កិច្ចសន្យាខ្ចី​ដល់​ចប់​រដូវ​កាល​។ ​​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់​ទឹកដី Old Trafford ដើម្បី​បំពេញ​ចន្លោះ​ខ្សែបម្រើ​ដា​ណឺ​ម៉ាក Christian Eriksen ដែលមាន​របួស​កជើង និង Scott McTominay​។

​Marcel Sabitzer បានបង្ហាញ​ខ្លួន​សរុប ៥៤លើក​តាំងពី​ផ្លាស់​មកកាន់ Bayern Munich នៅ​ឆ្នាំ២០២១​។​ ​Sabitzer ដែលជា​អតីត​កីឡាករ​របស់ Leipzig នោះមាន​បទពិសោធ​លេង​នៅ​ក្លិប​អឺរ៉ុប ៤៤៣ប្រកួត និង​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​អូទ្រីស ៦៨លើក​ផងដែរ​រកបាន ៦គ្រាប់​។ ​សូមបញ្ជាក់ថា Manchester United បច្ចុប្បន្ន​មាន​ខ្សែបម្រើ​កណ្តាល​តែ ២នាក់​ប៉ុណ្ណោះ​ដែល​នៅសល់​រួមមាន Casemiro និង Fred បន្ទាប់ពី Christian Eriksen មាន​របួស​ជង្គង់​ដែល​ត្រូវ​សម្រាក​ដោយ​ចុងខែ​មេសា​។ ​Marcel Sabitzer ជា​កីឡា​ករទី២ ដែល​មកកាន់ Manchester United ក្នុង​ខែមករា​នេះ​បន្ទាប់ពី​ខ្សែប្រយុទ្ធ​ហូ​ឡង់ Wout Weghorst ផ្ទេរ​ពី Burnley ក្នុង​លក្ខខណ្ឌ​ខ្ចី​ផងដែរ​។​

​​ងាក​ទៅ​កីឡាករ​សំខាន់ៗ​ដែល​ផ្ទេរ​រួចរាល់​ក្នុង​ថ្ងៃ​ចុងក្រោយ​មានដូចជា​៖ Jorginho ផ្លាស់​ពី Chelsea ទៅកាន់ Arsenal ក្នុងតម្លៃ ១២លាន​ផោន​។ ​ខ្សែការពារ​អេ​ស្ប៉ា​ញ Pedro Porro ផ្លាស់​ពី Sporting Lisbon មកកាន់ Tottenham Hotspur ក្នុង​កិច្ចសន្យាខ្ចី​ជាមួយនឹង​ជម្រើស​ទិញ​ផ្តាច់ ៤០លាន​ផោន​។ Leicester City ទិញ​បាន​ខ្សែការពារ​អូស្ត្រាលី Harry Souttar ពី Stoke City តម្លៃ ១៥លាន​ផោន​។ Southampton ទិញ​បាន​ខ្សែប្រយុទ្ធ​ហ្កា​ណា Kamaldeen Sulemana ពី Rennes ក្នុងតម្លៃ ២២លាន​ផោន​បំបែក​កំណត់ត្រា​ក្លិប​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm