សហព័ន្ធស្រូវអង្ករកម្ពុជាដាក់ទិសដៅនាំចេញអង្ករឱ្យបាន ៧៥ ម៉ឺនតោនក្នុងឆ្នាំ២០២៣

2023/02/01 06:01:55 pm        218

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ទិសដៅចំនួនពីរក្នុងការនាំចេញអង្ករកម្ពុជា ទៅក្រៅប្រទេស ក្នុងនោះ សម្រាប់ឆ្នាំ ២០២៣ នឹងជំរុញការនាំចេញឱ្យបាន ៧៥ ម៉ឺនតោន និងឈានទៅនាំចេញដល់ ១ លានតោននៅឆ្នាំ២០២៥។

នេះតាមលោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ថ្លែងក្នុងសន្និបាតបូករុបការងារ​ពាណិជ្ជកម្មឆ្នាំ២០២២ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ។

លោក ចាន់ សុឃាំង បានថ្លែងថា ទិសដៅសម្រាប់ឆ្នាំ ២០២៣ សហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់​យកគោលដៅចំនួន ២ ធំ គឺ ទី១ ជំរុញការនាំចេញអង្ករឱ្យបាន ៧៥ ម៉ឺនតោននៅក្នុងឆ្នាំ២០២៣ និងឈានដល់ ១ លានតោនអង្ករនៅឆ្នាំ២០២៥។ ទី២ បង្កភាពងាយស្រួលក្នុងការ​ប្រកបរបរ​អាជីវកម្មក្នុងវិស័យស្រូវអង្ករប្រកបដោយប្រាក់ចំណេញ ភាពធន់ និរន្តភាព និងបរិយាបន្ន ដោយដាក់ចេញនូវសកម្មភាពសំខាន់មួយចំនួន។

លោកបញ្ជាក់ថា សកម្មភាពទាំងនោះរួមានបន្តពង្រឹងអភិបាលកិច្ចនៃកិច្ចដឹកនាំ​របស់សហព័ន្ធស្រូវ​អង្ករកម្ពុជាឱ្យកាន់តែប្រសើរឡើង និងទទួលបានទុកចិត្តពីសមាជិក និងភាគីពាក់ព័ន្ធ និងរៀបចំ​ផែនការ​យុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២៣-២០២៧)។ បន្តសហការជាមួយក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុន ហ្គ្រីនត្រេដ ក្នុងការបើកច្រកទីផ្សារថ្មី ជាពិសេសប្រទេសហ្វីលីពីន និងពង្រីក​សក្តានុពលទីផ្សារផ្សេងទៀតតាមរយៈការចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្មនៅមជ្ឈឹមបូព៌ា សហគមន៍អឺរ៉ុប។ លើសពីនេះសហព័ន្ធស្រូវអង្ករកម្ពុជាក៏បន្តនឹងការពង្រីកសក្តានុពលនឹងស្នើបង្កើនបរិមាណនាំចេញទៅកាន់ទីផ្សារប្រទេសចិនឱ្យបានច្រើនជាង ៤០ ម៉ឺនតោននៅក្នុងឆ្នាំ២០២៣នេះតទៅ និងចូលរួម​ក្នុង​ការដោះស្រាយបញ្ហាការគ្រប់គ្រងសន្និធិស្បៀងក្នុងស្រុកជាមួយក្រសួងបន្ថែមទៀត៕


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        33
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm