ពលរដ្ឋ​អាល្លឺម៉ង់​រាប់រយ​នាក់​តវ៉ា​ប្រឆាំង​គោលនយោបាយ​បញ្ជូន​រថក្រោះ​ឲ្យ​អ៊ុយ​ក្រែ​ន​

2023/02/01 06:35:37 pm        289

​អាល្លឺម៉ង់៖ មនុស្ស​រាប់​រយ​នាក់​បាន​ដើរ​ក្បួន​តវ៉ា​ក្នុង​រដ្ឋធានី Berlin ​និង​ទីក្រុង Nuremberg ក្នុង​រដ្ឋ Bavarian តវ៉ា​ប្រឆាំង​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ផ្ដល់​អាវុធ​ធុន​ធ្ងន់​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន រួម​ទាំង​រថក្រោះ​ឡេ​ភើ​ត​ជំនា​ន់ទី​២។ ក្រុម​អ្នកចូលរួម​ក្បួន​តវ៉ា​បាន​បង្ហាញ​ក្ដី​បារម្ភ​ថា ទីបំផុត​ទៅ​អាល្លឺម៉ង់​អាច​នឹង​ត្រូវ​បាន​អូសទាញ​ចូល​ក្នុង​សង្គ្រាម​ដ៏​ធំ​ជាមួយ​រុស្ស៊ី ដោយសារតែ​ជួយ​អ៊ុយ​ក្រែ​ន​។

ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​ពាក្យ​ស្លោក​ផ្សេងៗ ​និង​វាយ​ស្គរ​។ បដា​មួយ​ក្នុងចំណោម​បដា​ជាច្រើន​បាន​សរសេរ​ថា យើង​គឺជា​បន្ទាត់​ក្រហម​។ នគរបាល​បាន​តាម​ឃ្លាំ​មើល​ព្រឹត្តិការណ៍​នេះដោយ​ពុំ​មាន​ការ​ប៉ះទង្គិច​គ្នា​ ឬការ​ចាប់ខ្លួន​មនុស្ស​នោះ​ទេ​។ ថ្លែងប្រាប់​ទូរទស្សន៍ Ruptly ម្នាក់​ក្នុងចំណោម​អ្នក​តវ៉ា​បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​នឹង​មិន​អាច​មាន​លទ្ធភាព​សង​ថ្លៃ​អាវុធ​ដែល​លោក​ខាង​លិច​បាន​ផ្ដល់​ឲ្យ​នោះទេ​។​ លោក​បាន​អះអាង​ថា ​គឺ​ប្រជាជន​អាល្លឺម៉ង់​ទេ​ដែល​នឹង​ត្រូវ​ចេញ​សង​ប្រាក់​ទាំងនោះ​។

​យោង​តាម​អ្នកចូលរួម​បាតុកម្ម​នេះ​ មិន​ត្រូវ​ឲ្យ​មាន​សង្គ្រាម​ណាមួយ​ពាក់ព័ន្ធ​នឹង​អាល្លឺម៉ង់​ទេ ហើយក៏​គ្មាន​ការ​បញ្ជូន​អាវុធ​ ឬអ្វី​ផ្សេង​ដែរ ព្រោះ​អាល្លឺម៉ង់​នឹង​ស្ថិតនៅ​ចន្លោះ​កណ្ដាល​ម្ដងទៀត។ ​លោក​បាន​អះអាង​ថា ​នោះ​ជា​អ្វី​ដែល​អាមេរិក​ចង់បាន​ប៉ុណ្ណោះ​។ អ្នក​តវ៉ា​ម្នាក់ទៀត​និយាយ​ថា ប្រសិនបើ​អ្វីៗ​ដើរ​តាម​ផ្លូវ​នេះ អាល្លឺម៉ង់​អាច​នឹង​មមើ​ដើរចូល​ក្នុង​សង្គ្រាម​លោក​លើក​ទី​៣ ​ដោយ​មិន​ដឹង​ខ្លួន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        9
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        61
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm