អគារមន្ទីរពេទ្យតេជោសែនកោះធំ សម្រេចការសាងសង់បានជាង ៨០%

2023/02/01 12:49:55 pm        585

កណ្ដាល៖ អគារមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅក្នុងស្រុកធំ ខេត្តកណ្ដាល បានសម្រេចការសង់សង់បានជាង ៨០ភាគរយហើយ បើគិតត្រឹមខែមករា ឆ្នាំ២០២៣នេះ។

មន្ទីរពេទ្យនេះត្រូវប្រសិទ្ធនាមថា «មន្ទីរពេទ្យតេជោសែនកោះធំ» និងក្លាយជាមន្ទីរពេទ្យមានទីតាំង​ផ្តល់​សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ ដែលរស់នៅ​ក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ​២០២៣​នេះ បានអញ្ជើញចុះពិនិត្យសំណង់អគារមន្ទីរពេទ្យតេជោសែនកោះធំ ដោយមានការចូលរួម​ពី​ថ្នាក់ដឹក​នាំក្រសួង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងរួមដំណើរ​ពីលោកអភិបាល អភិបាលរងស្រុក លោកប្រធានក្រុមប្រឹក្សាភិបាលស្រុក សមាជិកក្រុមការងារ​រាជរដ្ឋាភិបាលចុះជួយស្រុកកោះធំផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការចុះត្រួតពិនិត្យ អគារមន្ទីរពេទ្យតេជោសែនកោះធំ​នាពេល​នេះ គឺដើម្បីតាមដានលើវឌ្ឍនភាព កិច្ចការងារសាងសង់ ធ្វើយ៉ាងណាឱ្យសម្រេចទៅតាមផែនការ​គ្រោងទុក ប្រកបដោយចីរភាព នឹងឈានដល់ការដាក់ដំណើជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។

បើតាមក្រសួងសាធារណការ មន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគ​ទាន​របស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោង​ចំណាយថវិកាសរុបទាំងអស់ប្រមាណ ១០លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ ​ការសាងសង់​រចនាសម្ព័ន្ធអគារមន្ទីរពេទ្យគ្រោងចំណាយទឹកប្រាក់ប្រមាណ ៦លាន ២សែនដុល្លារសហរដ្ឋអាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ពី៤ ទៅ ៥លានដុល្លារសហរដ្ឋ​អាមេរិក​ថែមទៀត។

គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្រប​តាមកម្មវិធី​នយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍​ជាតិរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ​ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខមាលភាពរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បន្តធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពីវិធីសាស្រ្តនៃការគិតពិចារណា “សម្ភារៈនិយមវិចារវិទ្យាបែបវិទ្យាសាស្រ្ត”
2025/05/13 08:04:54 pm        1
រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍ផ្លូវនៅតាមជនបទ ដើម្បីជីវភាពរស់នៅរបស់ប្រជាជន
2025/05/13 07:35:22 pm        1
នាយកប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន The Report Company វាយតម្លៃខ្ពស់ ចំពោះការបន្តថែរក្សាបាននូវសន្តិភាព និងស្ថិរភាពយ៉ាងរឹងមាំនៅកម្ពុជា
2025/05/13 06:25:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិននិយាយថា បញ្ហាថ្នាំហ្វេនតានីលអាមេរិក គឺជាទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន

2025/05/13 08:58:07 pm
​សាលារៀននៅតាមទីក្រុងព្រំដែនប្រទេសឥណ្ឌា និងប៉ាគីស្ថាន ចាប់ផ្តើមបើកឡើងវិញ ក្រោយមានបទឈប់បាញ់
2025/05/13 08:57:18 pm
​ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាសម្លាប់មនុស្សយ៉ាងហោច ៤៦នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
2025/05/13 08:26:56 pm
​វិមានក្រឹមឡាំង បដិសេធន៍ពុំនិយាយពីជំនួបសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែននៅទួរគី
2025/05/13 08:24:26 pm
​ប៉ាគីស្ថាន និយាយថា ទាហាន និងជនស៊ីវិល ៥១នាក់របស់ខ្លួន ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចជាមួយឥណ្ឌា
2025/05/13 08:21:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/13 12:51:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/12 02:13:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/13 09:01:41 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am