អំពើហិង្សា​ដោយ​កាំភ្លើង​នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​ខ្ពស់បំផុត​ក្នុង​ខែ​ដំបូង​នៅ​ឆ្នាំ​២០២៣​ នេះ

2023/02/01 09:42:54 pm        260

អាមេរិក៖ អង្គការ​ឃ្លាំមើល​ហិង្សា​ដោយ​អាវុធ ជា​គេហទំព័រ​តាមដាន​ការ​បាញ់ប្រហារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​បាន​ចាប់ផ្ដើម​តាមដាន​ការ​បាញ់បោះ​ដោយ​សេរី​កាលពី​ឆ្នាំ​២០១៤ បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​បាន​ជួបប្រទះ​ការ​បាញ់ប្រហារ​ធំៗ​ចំនួន ​៤៤​លើក​នៅ​ក្នុង​ឆ្នាំ​២០២៣ ​នេះគិត​ត្រឹម​ថ្ងៃទី​២៩ ​ខែ​មករា​ដែល​ជា​ឆ្នាំ​អាក្រក់​បំផុត។

​កាលពី​ថ្ងៃ​ទី​៣០​ ខែមករា មានការ​បាញ់ប្រហារ​ជាច្រើន​បាន​កើត​ឡើង​នៅ​ក្នុង​ទឹកដី​រដ្ឋ Texas, រដ្ឋ Illinois, រដ្ឋ​ Alabama របស់​សហរដ្ឋអាមេរិក ដែល​ភាគច្រើន​នៃ​ជនរងគ្រោះ​គឺជា​កុមារ​។ ​យោង​តាម​អង្គការ Gun Violence Archive ដដែល​មានការ​បាញ់​បោះ​ដោយ​សេរី​ចំនួន ​៦៤១​លើក​នៅ​ក្នុង​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០២២ ជា​ចំនួន​ខ្ពស់​បំផុត​ទី​២ ក្រោម​ចំនួន​ ៦៩០​លើក​ក្នុង​ឆ្នាំ​២០២១​។ គ្រាន់​តែ​នៅ​ក្នុង​សប្ដាហ៍​ដំបូង​នៃ​ឆ្នាំ​ថ្មី​២០២៣ មាន​ហេតុការណ៍​បាញ់​ប្រហារ​ធំ​ចំនួន​៣ បាន​កើត​ឡើង​នៅ​ក្នុង​រដ្ឋ California សម្លាប់​មនុស្ស​ជាង ​២០​នាក់​។​

​សារព័ត៌មាន​មួយ​របស់​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ​គ្មាន​ទីកន្លែង​ណា​មាន​សុវត្ថិភាព​ផុត​ពី​អំពើ​ហិង្សា​ដោយ​កាំភ្លើង​នោះ​ទេ។ ការ​ចុះផ្សាយ​នេះ​បាន​និយាយ​ថា មាន​មនុស្ស​ជាង ​១០០​នាក់​បាន​ស្លាប់ និង​ជាង ​២០០​នាក់​ផ្សេងទៀត​រង​របួស​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ឧបទ្ទវហេតុ​ជាប់​ពាក់ព័ន្ធ​នឹង​អាវុធ​។ ការ​បាញ់​បោះ​ដោយ​សេរី​បាន​ក្លាយ​ជា​មូលហេតុ​ ធ្វើ​ឲ្យ​មាន​កុមារ​អាមេរិក​ជាច្រើន​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        154
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm