ស៊ីម៉ាក់ប្រើកម្លាំងជំនាញជិត៦០០នាក់ ដើម្បីបោសសម្អាតផ្ទៃដីមានមីនជាង ១ម៉ឺនហិកតា

2023/02/01 11:53:42 pm        336

សៀមរាប៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសបើកប្រតិបត្តិការបោសម្អាតមីនក្នុងគម្រោងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដែល​នឹងអនុវត្តក្នុងខេត្តកំពង់ធំ ប៉ៃលិន ព្រះវិហារ ពោធិ៍សាត់ និងខេត្តសៀមរាប ជាមួយនឹងផែនការរំដោះផ្ទៃដីចំនួន១ម៉ឺនហិកតា។

ក្នុងពិធីប្រកាសបើកគម្រោងបោសសម្អាតមីនបន្តទៀត នៅឯខេត្តសៀមរាប ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា កម្លាំងប្រតិបត្តិការក្នុងគម្រោងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ នឹងអនុវត្តក្នុង​ខេត្តកំពង់ធំ ប៉ៃលិន ព្រះវិហារ ពោធិ៍សាត់ និងខេត្តសៀមរាប ជាមួយនឹងផែនការរំដោះផ្ទៃដីចំនួន​ជាង ១ម៉ឺហិកតា និងមានកម្លាំងជំនាញនានារបស់អង្គភាពស៊ីម៉ាក់ ​ចំនួនជិត៦០០នាក់ ក្នុងនោះ​មានសុនខហិតមីន ចំនួន១៣ក្រុម កងអនុសេនាតូចគ្រឿងចក្រ ចំនួន២១កង និងក្រុមស្រាវជ្រាវ និងបោសសម្អាតមីន ចំនួន៣៦ក្រុម។

ឯកឧត្ដម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា ដែលបានបង្កើតមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងបានអនុម័តកញ្ចក់​ថវិកាផ្តល់មក​អង្គភាពស៊ីម៉ាក់ ដើម្បីធ្វើការបោសសម្អាតមីនលើផ្ទៃដីដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន ដើម្បីធ្វើយ៉ាងណាឱ្យសម្រេចបានគោលដៅកម្ពុជាអស់មីនឆ្នាំ២០២៥ និងប្រែក្លាយទឹកដីសុវណ្ណភូមិ​មួយនេះឱ្យរួចចាកផុតពីគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម និងថ្លែងអំណរគុណដល់ថ្នាក់​ដឹកនាំ​អាជ្ញាធរមីន ​ដែលបានសម្របសម្រួល និងគាំទ្រកិច្ចប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ ៕ អត្ថបទ៖ ឈិត សាវី


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        95
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm