សម្តេច សាយ ឈុំ​៖ ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន វិ​វត្ត​ពី «​ដៃគូ​យុទ្ធសាស្ត្រ​» ទៅជា «​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»

2023/02/01 11:56:57 pm        344

​ភ្នំពេញ​៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ទំនាក់ទំនង​ការទូត​ផ្លូវ​ការណ៍​រវាង កម្ពុជា​-​ជប៉ុន បាន​វិ​វត្ត​ពី​កម្រិត «​ដៃគូ​យុទ្ធសាស្ត្រ​» នៅ​ឆ្នាំ​២០១៣ ទៅជា​កម្រិត «​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ក្នុង​ឆ្នាំ​២០២៣​នេះ ស្របពេល​ឆ្នាំនេះ​ជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​។

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ មានប្រសាសន៍​បញ្ជាក់​បែ​ប​នេះ ​ក្នុងពេល​អនុញ្ញាតឱ្យ ឯកឧត្តម អ៊ូ​អ៊ិ​ណូ អា​តស៊ូ​ហ្ស៊ី ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា​។​

​សម្ដេច​ បានសម្តែង​នូវ​ការស្វាគមន៍ និង​អបអរសាទរ​ចំពោះ​ឯកឧត្តម អ៊ូ​អ៊ិ​ណូ អា​តស៊ូ​ហ្ស៊ី ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សម្តេច​បានកត់សម្គាល់​ដោយ​សេចក្តី​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ ដែល​បាន​វិ​វត្ត​ពី​កម្រិត “​ដៃគូ​យុទ្ធសាស្ត្រ​” នៅ​ឆ្នាំ​២០១៣ ទៅជា​កម្រិត “​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” ក្នុង​ឆ្នាំ​២០២៣​នេះ ស្របពេល​នឹង​ការ​ប្រារព្វ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន​។

​សម្ដេច​ថ្លែង​ក្នុងនាម​ប្រធានព្រឹទ្ធសភា ក៏ដូចជា​ប្រជាជន​កម្ពុជា បាន​សម្តែង​នូវ​ការអបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​រវាង​កម្ពុជា​-​ជប៉ុន និង​ការដំឡើង​កម្រិត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន​ទៅជា «​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​។

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ូ​អ៊ិ​ណូ អា​តស៊ូ​ហ្ស៊ី បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដែល​បានមក​បំពេញ បេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ប្រ​ទស​មួយ​មាន​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​ណាស់​មកហើយ និង​មាន​វប្បធម៌​ដ៏​សម្បូ​បែប មាន​ប្រាសាទអង្គរវត្ត ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​។​

​ឯកឧត្តម​ឯកអគ្គរាជទូត​បញ្ជាក់​ថា ប្រទេស​ទាំងពីរ ជប៉ុន​-​កម្ពុជា​បាន​កសាង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដែល​មានការ​ជឿទុកចិត្ត​គ្នា តាមរយៈ​ដំណើរការ​ស្វែងរក​សន្តិ​ភាព និង​កសាង​ប្រទេស​ឡើងវិញ​។ ឆ្នាំ​២០២៣​នេះ ប្រទេស​ទាំងពីរ​ប្រារព្ធ​ខួប​អនុស្សាវរីយ​លើក​ទី​៧០​នៃ​ទំនាក់ទំនង​ការទូត ដោយបាន​ដំឡើង​ពី​កម្រិត​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ ពី​កម្រិត ដៃគូរ​យុទ្ធសាស្ត្រ​ទៅជា ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​៕​អត្ថបទ​៖ បាន ចក់​

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        80
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        147
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm