រដ្ឋាភិបាល​កំពុង​ព​ន្លឿ​ន​ការរៀបចំ​គោលនយោបាយ ដើម្បី​លើកកម្ពស់​អ្នកបម្រើ​ការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​

2023/02/02 01:07:08 am        359

​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃទី​១ ខែកុម្ភៈ​នេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បុគ្គលិក​បម្រើការ​ងារ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ផ្នែក​សេវាកម្ម​កម្សាន្ត​ទេសចរណ៍ មនុស្សពេញវ័យ ប្រមាណ​ជាង​ ៣០០​នាក់ ​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ក្នុង​ពិធី​នោះ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានប្រសាសន៍ថា នៅពេល​បច្ចុប្បន្ន​គ្រប់​ក្រ​សួង ​ស្ថាប័ន​ជំនាញ​ បាននិងកំពុង​រៀបចំ​គោលនយោបាយ​បង្កើន​ការលើកកម្ពស់​សិទ្ធ និង​ការងារ​អ្នក​បម្រើការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឲ្យ​មាន​សិទ្ធ មានការ​ងារ និង​ទទួលបាន​អត្ថប្រយោជន៍​ស្មើគ្នា​ដូចគ្នា​នឹង​អ្នក​បម្រើ​ការងារ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែរ​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បន្តថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល ក្រៅពី​រៀបចំ​គោលនយោបាយ​ពង្រីក​ការផ្តល់​បណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម ឬ​ផ្តល់​បណ្ណ ប​.​ស​.​ស ជូន​អ្នកបម្រើ​ការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​គោលនយោបាយ​ផ្តល់​អត្ថប្រយោជន៍​នានា​ទៀត សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានផ្តល់​មេធាវី​ការពារ​ក្តី​ជូន​អ្នក​បម្រើការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាពិសេស​សម្រាប់​ស្ត្រី​ក្រីក្រ និង​ក្មេងស្រី​នានា ឲ្យ​រួច​ផុតពី​ការប្រើប្រាស់​អំពើ​ហឹ​ង្សា និង​រំលោភបំពាន​សិទ្ធ​ផ្សេងៗ​ថែមទៀត​។​

​ក្នុង​ពិធី​នោះដែរ ឯកឧត្តម ម៉ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ក្នុង​រយៈពេល ១២​ខែ​ក្នុង​ឆ្នាំ​២០២២ រាជធានី​ភ្នំពេញ​មាន​ទេសចរ​ជាតិ​អន្តរជាតិ​សរុប ៣​លាន ៥​សែន​នាក់ មានការ​កើនឡើង ១៥៤% ធៀប​ឆ្នាំ​២០២១ និង​រុញច្រាន​ឲ្យ​អាជីវកម្ម​ជាច្រើន​ប្រភេទ​កំពុងបើក​ដំណើរការ​ជាធម្មតា ក្នុងនោះ​អាជីវកម្ម​សេវា​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ​បាន​បើក​ដំណើរការ​ចំនួន​២០៩​អា ជីវ​កម្ម ក្នុងនោះ​មាន​អាជីវកម្ម​ខារ៉ាអូខេ ចំនួន​១៤១​អាជីវកម្ម​, អាជីវកម្ម​ក្លឹប​កម្សាន្ត​ឌី​ស្កូ​តែ​ក​ចំនួន​៣១​អា ជីវ​កម្ម និង​បៀរ​ហ្កា​ឌិន​ចំនួន​៣៧​អាជីវកម្ម ដែលមាន​បុគ្គលិក​បម្រើ​ការងារ​ក្នុង​ប្រព័ន្ធ​ចំនួន ៤,៩០៧​នាក់ និង​បុគ្គលិក​បម្រើ​ការងារ​ក្រៅ​ប្រព័ន្ធ​ចំនួន​រាប់សិប​ម៉ឺន​នាក់​៕ អត្ថបទ​៖ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm