យោធា​មី​យ៉ាន់​ម៉ា​បន្ថែម​ការដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ ៦​ខែ​ទៀត ​ខណៈ​ពលរដ្ឋ​ប្រារព្ធ​ខួប​រដ្ឋប្រហារ​ ២​ឆ្នាំ​ដោយ​ការ​តវ៉ា​ស្ងៀមស្ងាត់​

2023/02/02 02:41:44 pm        219

​មីយ៉ាន់ម៉ា៖ សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា របប​សឹក​មី​យ៉ាន់​ម៉ា​ដែល​បាន​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​រយៈពេល ​២​ឆ្នាំ​រួច​ទៅហើយនោះ ត្រូវ​បាន​បន្ថែម​ពេលវេលា​ចំនួន ​៦​ខែ​ទៀត​កាលពី​ថ្ងៃ​ពុធតាម​សំណើ​របស់​ប្រមុខ​យោធា​លោក Min Aung Hlaing។

​ការប្រកាស​បន្ថែម​ពេលវេលា​នេះ​បាន​កើតឡើង​ ស្របគ្នា​នឹង​ការប្រកាស​ដាក់ទណ្ឌកម្ម​ថ្មីៗ​ពី​សំណាក់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ប្រឆាំង​នឹង​របប​សឹក​មួយ​នេះ​។ ​ការ​បន្ថែម​ពេល​វេលា​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ ​ត្រូវបាន​សម្រេច​ដោយ​ក្រុមប្រឹក្សាសន្តិសុខ និង​ការពារជាតិ ចំ​ថ្ងៃ​ខួប ២​ឆ្នាំ​នៃ​រដ្ឋប្រហារ​យោធា ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​ប្រទេស​នេះ និង​បាន​ឈាន​ដល់​ការ​ចាប់ខ្លួន​មេដឹកនាំ​ស៊ីវិល​លោកស្រី Aung San Suu Kyi​។ ​ប្រធានាធិប​តី​ស្ដីទី​លោក Myint Swe ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយ​និយាយ​ថា អំណាច​អធិបតេយ្យ​របស់​រដ្ឋ​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​អគ្គ​មេបញ្ជាការ​ជាថ្មី ដោយ​បន្ថែម​ថា ការ​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​នឹង​ត្រូវ​បន្ថែម​រយៈពេល​ ៦​ខែ​ទៀត​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២៣ ​នេះ​តទៅ​។

សារព័ត៌មាន​រដ្ឋ​ខាងលើ​ក៏បាន​រាយការណ៍​ពី​លោក Min Aung Hlaing ផង​ដែរ​ដោយ​និយាយ​ថា រដ្ឋាភិបាល​របស់​យើង​នឹង​ធ្វើការ​ដើម្បី​រៀបចំ​ការបោះឆ្នោត​នៅ​គ្រប់​ផ្នែក​របស់​ប្រទេស​នេះ ទើប​ប្រជាពលរដ្ឋ​នឹង​មិន​បាត់​បង់​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ពួកគេ​។ ចំណែក​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​ក៏បាន​ព្រមាន​ផង​ដែរ​ថា ការបោះឆ្នោត​ដែល​បាន​សន្យា​ទំនងជា​នឹង​ពុំ​មាន​ភាព​សេរី និង​យុត្តិធម៌​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        34
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        66
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm