ស​.​ស​.​យ​.​ក ប្ដេជ្ញា​រួមចំណែក​រៀបចំ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឲ្យ​ជោគជ័យ និង​បន្សល់​អនុស្សាវរីយ៍​ដ៏​ល្អ​សម្រាប់​កម្ពុជា​

2023/02/02 04:28:19 pm        268

​ស៊ីហ្គេម៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​(​ស​.​ស​.​យ​.​ក​) ​បាន​ប្ដេជ្ញា​រួមចំណែក​ចូលរួម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ និង​បន្សល់​នូវ​អនុស្សាវរីយ៍​ដ៏​ល្អសម្រាប់​ភ្ញៀវទេសចរ ពិសេស​សម្រាប់​ម្ចាស់ផ្ទះ​កម្ពុជាដែល​ទើប​ទទួលបាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​លើកដំបូងក្រោយ​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ។​

​ការលើកឡើង​នេះធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ នៅ​រសៀល​ថ្ងៃទី​០១ ខែកុម្ភៈ​ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ផងដែរ។​ ​ឯកឧត្តម ហ៊ុន ម៉ា​នី បានផ្ដល់​អនុសាសន៍ ៣​ចំណុចដើម្បី​រួមចំណែក​ក្នុង​ការងារ​រៀបចំ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមក្នុងនាម ស​.​ស​.​យ​.​ក គឺជា​ដៃគូ​របស់​គណៈកម្មការ​ជំនាញ​ចំនួន ៣ ពិសេស​ឯកឧត្តម​បាន​សង្កត់ធ្ងន់​លើ​អ្នកស្ម័គ្រចិត្ត ដែល​ក្រៅពី​ការងារ​សម្របសម្រួល​ឲ្យ​ដំណើរការ​ប្រកួត​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ជោគជ័យ ពួកគេ​ក៏​ជា​យុវជន​សុច្ឆន្ទៈដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល និង​ប​ច្ចុ​ប្ប​ភាព​របស់​កម្ពុជា​ផងដែរ។​

​​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ថ្លែង​​អំណរគុណថ្នាក់ដឹកនាំ និង​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ទាំងអស់ដែល​បាន​ចូលរួម​ជាមួយ​គណៈកម្មកា​រ​អ្នកស្ម័គ្រចិត្ត ដើម្បី​ផ្ដល់នូវ​យុវជន​ស្ម័គ្រចិត្ត​ប្រកបដោយ​ឆន្ទៈ សម្រាប់​ចូលរួម​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ ដ្បិត​អ្នកស្ម័គ្រចិត្តគឺជា​ DNA ​ដ៏​សំខាន់ដើម្បី​ជំរុញ​ការរៀបចំ និង​ការប្រកួត​ឲ្យ​ទទួលបាន​ជោគជ័យ។​ ​គួរ​ដឹងថា សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ កម្ពុជា​ត្រូវការ​កម្លាំង​អ្នកស្ម័គ្រចិត្ត​ប្រមាណ ៧​ពាន់​នាក់សម្រាប់​បម្រើ​ឲ្យ​ការងារ​ផ្សេងៗជាមួយ​គណៈកម្មការ​ជំនាញ​ទាំង ១៤ របស់​ CAMSOC ​ពិសេស​គណៈកម្មការ​អ្នកស្ម័គ្រចិត្ត។ បច្ចុប្បន្ន​គណៈកម្មការ​អ្នកស្ម័គ្រចិត្ត​មាន​ជន​បង្គោល​ប្រមាណ ៥០០​នាក់​ហើយ មុន​បើកទទួល​អ្នកស្ម័គ្រចិត្ត​ឲ្យ​ចុះឈ្មោះចាប់ពី​ថ្ងៃទី​០១ ខែកុម្ភៈរហូតដល់​ថ្ងៃទី​០១ ខែមីនា​ខាងមុខ។ អ្នកស្ម័គ្រចិត្តអា​ច​ចុះឈ្មោះ​បាន​តាម​បណ្ដា​ការចុះផ្សាយ​តាម​សាកលវិទ្យាល័យ បណ្ដាញ​ទំនាក់ទំនង​សង្គម និង​គេហទំព័រ​ផ្លូវការ​របស់​ស៊ី​ហ្គេមគឺ​ Cambodia2023.com/en/volunteer-register ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        166
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm