មនុស្ស​កន្លះ​លាន​នាក់​ចេញ​ធ្វើ​កូដកម្ម​នៅ​ទូទាំង​ចក្រភព​អង់គ្លេស​ ដោយសារ​ជម្លោះ​ប្រាក់​បៀវត្ស និង​លក្ខខណ្ឌ​ការងារ​

2023/02/02 04:58:39 pm        260

​អង់គ្លេស៖ បុគ្គលិក​បម្រើការ​នៅតាម​ស្ថាប័ន​នានា​ ទូទាំង​ចក្រភព​អង់គ្លេស​ប្រមាណ​កន្លះ​លាន​នាក់ រួមទាំងគ្រូបង្រៀន បុគ្គលិក​នៅតាម​សាកល​វិទ្យាល័យ អ្នក​បើកបរ​រថភ្លើង និង​មន្ត្រីរាជការដែល​បាន​ដើរ​ចេញ​​ពី​ការងារ​បានចេញ​ធ្វើ​កូដកម្ម​កាលពី​ថ្ងៃ​ពុធ ក្នុង​សកម្មភាព​ដែល​ទទួល​បាន​ការ​សម្រប​សម្រួល​ដ៏​ធំ​បំផុត​រយៈពេល​ជាច្រើន​ឆ្នាំ​ ស្រប​ពេល​មាន​ជម្លោះ​ជុំវិញ​ការ​ចំណាយ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ នៅតែ​មិនទាន់​ដោះស្រាយ​ចេញ​។

​បុគ្គលិក​នៅតាម​ស្ថាប័នរដ្ឋ​នានា​ រួម​ទាំង​បុគ្គលិក​ត្រួតពិនិត្យ​លិខិតឆ្លងដែន​នៅ​តាម​អាកាស​យានដ្ឋាន​ទូទាំង​ប្រទេស ​កំពុង​ធ្វើ​កូដកម្ម​ជុំវិញ​ការ​ចំណាយ និង​លក្ខខណ្ឌ​ការងារ ខណៈ​ជីវភាព​ប្រចាំថ្ងៃ​នៅតែ​បន្ត​ធ្លាក់​ចុះ ក្រោយ​ការ​ហក់​ឡើង​អតិផរណា​ខ្ពស់​ជាច្រើន​ឆ្នាំ​មកនេះ​។ ​សមាជិក​គ្រូបង្រៀន​នៃ​សហជីព​អប់រំ​ជាតិ​នៅ​ក្នុង​ចក្រ​ភព​អង់គ្លេស​ និង​ដែនដី Wales បាន​ដើរ​ចេញពី​ការ​ជា​លើកដំបូង​ជាច្រើន​ថ្ងៃ​មកនេះ​ ដែល​ធ្វើ​ឲ្យ​សាលារៀន​ចំនួន​ ២៣.៤០០ ត្រូវ​បិទទ្វារ​។

​សហជីព​សាកលវិទ្យាល័យ​ និង​មហាវិទ្យាល័យ​បាន​និយាយថា បុគ្គលិក​ប្រមាណ ៧០.០០០​នាក់​នៅ​សាកលវិទ្យា​ល័យ​ចំនួន ​១៥០កន្លែង​ទូទាំង​ចក្រភព​អង់គ្លេស កំពុង​ធ្វើ​កូដកម្ម​ដំបូង​ក្នុង​រយៈពេល​ ១៨​ថ្ងៃ​ពាក់ព័ន្ធ​ជម្លោះ​ជុំវិញ​ការចំណាយ​លើ​ជីវភាព លក្ខខណ្ឌ​ការងារ និង​ប្រាក់​សោធន​និវត្តន៍របស់​ពួកគេ ហើយ​ការដើរ​ចេញពី​ការងារ​របស់​ពួកគេ​នឹង​ប៉ះពាល់​ដល់​សិស្ស​-​និស្សិត​ប្រមាណ ២.៥លាន​នាក់​នៅ​ចន្លោះ​ខែកុម្ភៈ​នេះរហូតដល់​ខែមីនាខាងមុខ​។​ ​ជាការ​ឆ្លើយ​តបអ្នកនាំពាក្យ​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Rishi Sunak បាន​និយាយថា ការធ្វើ​កូដកម្ម​មិន​ចូល​បម្រើ​ការ​ងារ​នេះនឹង​រំខាន​ដល់​ជីវភាព​ប្រចាំថ្ងៃ​ប្រជាពលរដ្ឋ ហើយ​ការចរចា​គឺជា​ជម្រើស​ល្អ​បំផុត​ ប្រសើរ​ជាង​មិន​ព្រម​ចូលធ្វើការ​បែបនេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm