សម្តេចតេជោ៖ ជោគជ័យណាក៏ដោយមិនត្រូវមើលរំលងកត្តាសន្តិភាពបានឡើយ

2023/02/02 05:52:17 pm        267

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅតែរំលឹកជាប្រចាំថា ដើម្បីការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសរាល់ជោគជ័យណាក៏ដោយគឺយើងមិនត្រូវមើលរំលងអំពីកត្តាសន្តិភាពបានទេ។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនៅតែរំលឹកឱ្យចៅៗជំនាន់ក្រោយ និងជនរួមជាតិមិនត្រូវមើល​រំលងពីកត្តាសន្តិភាពដើម្បីយើងទទួលបានការរីកចម្រើនជា​បន្តបន្ទាប់នោះត្រូវបានធ្វើឡើង​ក្នុង​ពេលសម្តេចអនុញ្ញាតឱ្យសិស្សដែលទទួលបាននិទ្ទេសAនៅក្នុងសម័យប្រលងកាលថ្ងៃទី៥ធ្នូឆ្នាំ២០២២ចំនួន ១,០៤៩ នាក់នៅទូទាំងប្រទេស បានជួបសំណេះសំណាលនិងផ្តល់ជូន​រង្វាន់នៅ​មជ្ឈមណ្ឌល​សន្និសីទ និងពិព័រណ៍អន្តរជាតិជ្រោយចង្វា នាព្រឹកថ្ងៃទី២កុម្ភៈនេះ។

ជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ជ័យលាភី អាណាព្យាបាល មាតា បិតាក៏ដូចជាផ្នែកពាក់ព័ន្ធតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ដែលធ្វើឱ្យកំណែទម្រង់វិស័យអប់រំទទួលបានជោគជ័យដ៏ល្អជាបន្តបន្ទាប់ សម្តេចតេជោ នៅតែរំលឹកថា ដើម្បីបន្តទទួលបានការរីកចម្រើនលើគ្រប់វិស័យនោះ​សម្តេចថា ជោគជ័យណាក៏ដោយមិនត្រូវមើលរំលងពីកត្តាសន្តិភាពបានឡើយ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា រឿងនេះគឺមិនអាចយកដៃបាំងព្រះអាទិត្យបាន​ឡើយ។សម្តេចថា ក្រោយឆ្នាំ១៩៧៩ គឺយើងបានស្តារឡើងវិញលើវិស័យអប់រំ និងរចនា​សម្ព័ន្ធនានាគ្រប់វិស័យជាបន្តបន្ទាប់។ក្រោយយើងមានសន្តិភាពហើយប្រទេសរបស់យើងគ្មាន​តំបន់ត្រួតត្រាច្រើនទៀតទេ ជាពិសេសនៅតាមបណ្តាខេត្តទូទាំងប្រទេសវិស័យអប់រំ​ក៏មាន​វិទ្យាល័យល្អៗទៀតផង៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm