អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B និង​យន្តហោះ​ចម្បាំង​បំបាំង​កាយ​

2023/02/02 07:22:27 pm        291

​កូរ៉េខាងត្បូង៖ យោងតាម​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បានឱ្យដឹងថា សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បានធ្វើ​សម​យុទ្ធ​ដែនអាកាស​រួមគ្នា​កាលពី​ថ្ងៃ​ពុធ ទី១ ខែកុម្ភៈ ជាមួយនឹង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​ធ្ងន់ B-1B របស់​អាមេរិក និង​យន្តហោះ​ចម្បាំង​បំបាំងកាយ F-22 ព្រមទាំង​យន្តហោះ​ចម្បាំង F-35 មកពី​ប្រទេស​ទាំងពីរ​។

សមយុទ្ធ​ដែនអាកាស​រួមគ្នា​លើក​នេះ​បង្ហាញ​ពី​ឆន្ទៈ ​និង​សមត្ថភាព​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ផ្តល់​នូវ​ការទប់ស្កាត់​ដ៏​រឹងមាំ និង​អាច​ជឿ​ទុកចិត្ត​ប្រឆាំង​ការគំរាមកំហែង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ ​ទាហាន​អាមេរិក​ជាង ២៨,៥០០​នាក់​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េខាងត្បូង ជា​ការ​បន្សល់ទុក​នៃ​សង្គ្រាម​កូរ៉េ​ឆ្នាំ១៩៥០-១៩៥៣ ដែល​បាន​បញ្ចប់​ដោយ​បទ​ឈប់​បាញ់​ច្រើន​ជាង​សន្ធិសញ្ញា​សន្តិភាព​។​ ​ក្រសួងការបរទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០២ ខែ​កុម្ភៈ​នេះ​បាន​ឆ្លើយតប​ថា សមយុទ្ធ​រួមគ្នា​ដោយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួនបាន​រុញច្រាន​ស្ថានការណ៍​ក្លាយ​ខ្សែបន្ទាត់​ក្រហម​ដ៏​ខ្លាំង ​និង​គំរាម​បង្វែរ​ឧបទ្វីប​ទៅជា​ឃ្លាំង​អាវុធ​សង្គ្រាម​ដ៏​ធំ និង​ជា​តំបន់​សង្គ្រាម​ដ៏​ធ្ងន់ធ្ងរ​ជាង​មុន​។​

​អ្នកនាំពាក្យ​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ស្ថានភាព​យោធា និង​នយោបាយ​នៅ​លើ​ឧបទ្វីប​កូរ៉េ និង​ក្នុង​តំបន់​បាន​ឈាន​ដល់​បន្ទាត់​ក្រហម​ខ្លាំង​ ដោយសារតែ​ការ​ធ្វើ​សមយុទ្ធ​ប្រឈម​មុខ​ដាក់គ្នា​ដោយ​យោធា និង​សកម្មភាព​បង្កហេតុ​របស់​សហរដ្ឋ​អាមេរិក និង​កងកម្លាំង​ប្រទេស​ចំណុះ​របស់​ខ្លួន​។ ទីភ្នាក់ងារ KCNA រាយការណ៍​ថា ទីក្រុង​ព្យុងយ៉ាង​មិន​ចាប់អារម្មណ៍​នឹង​ការសន្ទនា​នោះ​ទេ ដរាបណា​ទីក្រុង​វ៉ាស៊ីនតោន​នៅ​បន្ត​គោលនយោបាយ​បង្ក​ហេតុ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        18
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        63
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm