ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ប្រកាស Facebook ផ្លូវការ ដើម្បីឱ្យស្ត្រីរងគ្រោះទាក់ទងដោះស្រាយរឿង​ក្តី

2023/02/02 08:40:08 pm        474

ភ្នំពេញ៖ ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន បានប្រកាសអាស័យដ្ឋាន Account Facebook ផ្លូវការរបស់ខ្លួន ​ដោយមានដាក់លេខទូរសព្ទត្រឹមត្រូវ ​ដើម្បីបង្កភាពងាយស្រួលឲ្យ ស្រ្តីក្រីក្រ ​និងស្ត្រីបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្វើការទាក់ទងរកមេធាវីការពារក្តីនានា ហើយថា​មេធាវីប្រកាសទទួលតែរឿងក្តីណាដែលស្រី្តរងគ្រោះដោយការប្រើអំពើហឹង្សា រំលោភបំពាបំពាន​សិទ្ធ ខុសច្បាប់ និងមិនទទួលស្ត្រីបង្កបទល្មើសឡើយ។

លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានថ្លែងប្រាប់ BTV នៅថ្ងៃទី២ ខែកុម្ភៈនេះថា​ គ្រប់ក្មេងស្រី ស្ត្រីក្រីក្រ ​និងស្ត្រីបំរើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា អាចទាក់ទង​រកមេធាវីការពារក្តីដោយឥតគិតថ្លៃបាន​ ដោយគ្រាន់តែចូលទៅអាស័យដ្ឋាន Facebook មានឈ្មោះថា “ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន” ដែលមានលេខទូរសព្ទទាក់ទងផងដែរ ប្រសិនស្ត្រីរងគ្រោះមានតម្រូវការ ​នៅពេលជួបបញ្ហារងអំពើហឹង្សា រំលោភបំពាបំពានសិទ្ធ នៅក្នុងកន្លែងការងារ។

ប្រធានក្រុមមេធាវី លោក គី តិច បន្តថា ​សម្រាប់មេធាវីដែលផ្តល់ការការពារក្តីដោយមិនគិតថ្លៃ​ជូន​ក្មេងស្រី ស្ត្រីក្រីក្រ និងស្ត្រីបំរើការងារក្រៅប្រព័ន្ធនោះ​ ប្រើប្រាស់ថវិកាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ហើយមិនមានការប្រើប្រាស់ថវិការបស់រដ្ឋនោះទេ ។

លោកស្រី ស ស៊ីណែត អ្នកនាំពាក្យក្រសួងកិច្ចការនារី បានថ្លែងថា តាមរយៈការមានមេធាវីស្ម័គ្រ​ចិត្ត​សម្តេចតេជោ ហ៊ុន សែន​ ជំរុញឲ្យរឿងក្តី ស្ត្រីជួបការរងគ្រោះដោយការធ្វើអំពើហឹង្សា និងរំលោភ​បំពានដោយខុសច្បាប់នានា​ ទទួលបានការអន្តរាគមន៍ ​និងដោះស្រាយរឿងកី្ត បានលឿនឆាប់រហ័ស និងទាន់ពេលវេលា ។

លោកស្រី ស ស៊ីណែត ថ្លែងថា សម្រាប់ក្រសួងកិច្ចការនារីផ្ទាល់​ បច្ចុប្បន្នក៏មាន មន្ទីរកិច្ចការ​នារី​រាជធានីខេត្ត ផ្តល់សេវាជំនួយសង្គ្រោះជួយក្មេងស្រី និងស្រ្តីក្រីក្រ​ ដូចជាផ្តល់សេវាប្រឹក្សាផ្លូវចិត្ត សេវា​ប្រឹក្សាយោបល់ផ្នែកច្បាប់​ និងការសម្របសម្រួលរៀបចំបណ្តឹង និងសំរួលស្នើរមេធាវី​និង​សេវានានាទៀត ​បើគាត់មានតម្រូវការ៕អត្ថបទ៖ ស៊ុមសុខជា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        39
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        126
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm