Joao Cancelo ចូល​លេង​ប្រកួត​ដំបូង​ជាមួយ Bayern Munich យកឈ្នះ Mainz ៤-០

2023/02/02 09:16:17 pm        64

​បាល់ទាត់៖ ​ខ្សែការពារ​ព័រទុយហ្កាល់ Joao Cancelo ដែល​ទើបតែ​សម្រេច​ក្នុងការ​ផ្លាស់​ពី Manchester City មកកាន់ Bayern Munich ក្នុង​កិច្ចសន្យាខ្ចី​កាលពី​ថ្ងៃ​ចន្ទ​នោះបាន​ចូល​លេង​ភ្លាមៗ ​ស្របពេល Bayern Munich យកឈ្នះ Mainz ៤-០ ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ German Cup​។

​​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​ជា​អ្នក​ប៉ះ​បញ្ជូន​ឱ្យមាន​ក្រុម​បាល់​នាំមុខ​ដំបូង​ដោយ Choupo-Moting មុនពេល​ដែល Jamal Musiala និង Leroy Sane រកបាន​ម្នាក់​មួយទៀត​ក្នុង​វគ្គ​ទី១ ខណៈដែល Alphonso Davies តែ​ត​បញ្ចូល​ទី​គ្រាប់​ចុងក្រោយ​នៅ​វគ្គ​ទី២​។ ​​Mainz ក៏​បាត់បង់​កីឡាករ​ម្នាក់​ដែរ​ដោយ Alexander Hack ទទួលបាន​កាត​លឿង​ពីរលើកបណ្តេញ​​ចេញពី​ការប្រកួត ​ក្រោយ​កំហុស​លើ Jamal Musiala​។

​​Cancelo ត្រូវបាន​គេ​មើលឃើញថា ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​របស់លោក Pep តែ​ក្រោយ​មកពី World Cup គេ​បង្ហាញ​ខ្លួន​បានតែ ៣លើក​ប៉ុណ្ណោះ ហើយ​ក្នុងនោះ ២លើក​ក្នុង​ការប្រកួត​ដែល Manchester City ចាញ់ Manchester United និង Southampton​។​ ​នេះ​ជា​ជ័យជំនះ​ដំបូង​សម្រាប់ Bayern Munich ក្នុង​ឆ្នាំ២០២៣ នេះ​បន្ទាប់ពី​ស្មើ ៣ប្រកួត​ជាប់​គ្នា​មកហើយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm