UN ជជែក​ដេញ​ដោល​អំពី​អនាគត​ជំនួយ​ដល់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​បម្រាម​លើ​ស្ត្រី

2023/02/02 09:26:30 pm        430

​អាហ្វហ្គានីស្ថាន៖ ប្រធាន​ជំនួយ​របស់​អង្គការសហប្រជាជាតិ និង​បណ្តា​រដ្ឋ​ជា​សមាជិក​បាន​ជជែក​ដេញ​ដោល​គ្នា​កាល​ពី​ថ្ងៃ​ពុធ ទី១ ខែកុម្ភៈ អំពី​របៀប​បន្ត​ការបញ្ជូន​ជំនួយ​ទៅកាន់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​ការដាក់​បម្រាម​លើ​បុគ្គលិក​ផ្តល់ជំនួយ​ស្ត្រី​ភាគច្រើន ​ត្រូវបាន​អនុវត្ត​ដោយ​រដ្ឋបាល​ក្រុម​តា​លី​បង់​កាលពី​ខែធ្នូ ឆ្នាំ​២០២២​។

និយាយ​នៅ​ក្នុង​សម័យប្រជុំ​របស់​អង្គការសហប្រជាជាតិ ដែល​មាន​គោលបំណង​ផ្តល់​ការ​សង្ខេប​ដល់​បណ្តា​ប្រទេស​នានា ក្នុង​ដំណើរ​ទស្សនកិច្ច​កាលពី​ពេល​ថ្មីៗ​នេះ​របស់​លោក​ទៅកាន់​ទីក្រុង​កា​ប៊ុល ប្រធាន​ជំនួយ​របស់​អង្គការសហប្រជាជាតិ​លោក Martin Griffiths បាន​ធានា​ថា ​ទីភ្នាក់ងារ​មនុស្សធម៌​នឹង​បន្ត​ធ្វើការ​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ជំរុញ​ឱ្យមាន​ការលើកលែង​ចំនួន​ចំពោះ​បម្រាម​។ អគ្គលេខាធិការ​អង្គការ CARE International លោកស្រី Sofia Sprechmann Sineiro បាន​ជំរុញ​ឱ្យ​រដ្ឋ​ជា​សមាជិក និង​ម្ចាស់ជំនួយ​បន្ត​បញ្ជូន​ជំនួយ​ទៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​និយាយថា នេះ​ពុំមែន​ជា​ពេលវេលា​ដើម្បី​បង្វែរ​មូលនិធិ​ទៅកាន់​វិបត្តិ​ផ្សេងទៀត​នោះទេ​។

ទន្ទឹមនឹងនេះតំណាង​មកពី​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​អាល្លឺម៉ង់ដែលជា​ម្ចាស់ជំនួយ​មនុស្សធម៌​ធំ​ ស្ថិត​ក្នុង​ចំណោម​ម្ចាស់​ជំនួយជាច្រើន​ទៀត​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ធានា​ការ​គាំទ្រ​របស់​ពួកគេ​ដល់​ប្រទេស​នេះ ហើយ​បាន​យល់ព្រម​បន្ត​ជំរុញ​អាជ្ញាធរ​តា​លី​បង់​មិនឱ្យ​ផ្តល់ជំនួយ​មាន​លក្ខណៈ​ធម្មតា​ ដោយ​គ្មាន​ការចូលរួម​របស់​ស្ត្រី​នោះទេ​។​ ​លោក Griffiths​ និយាយថា ការលើកលែង​មួយ​ចំនួន​សម្រាប់​បម្រាម​លើ​បុគ្គលិក​ផ្តល់​ជំនួយ​ជា​ស្ត្រី ត្រូវបាន​ផ្តល់នៅ​ក្នុង​ផ្នែក​សុខភាព និង​ការអប់រំ ហើយ​មានការ​ចង្អុល​បង្ហាញ​ថា ​វា​អាច​មាន​ការ​លើក​លែង​ក្នុង​វិស័យ​កសិកម្ម​។ ទោះយ៉ាងណា​ការលើកលែង​បន្ថែម​ទៀត​គឺ​ត្រូវការ​ដើម្បី​ការពារ​ជំងឺ​ធ្ងន់ធ្ងរ និង​កង្វះ​អាហារូបត្ថម្ភ ​អំឡុង​ពេល​មាន​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        371
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        418
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        395

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm