បាល់ឱប៖ កំពូលតារាបាល់ឱបអាមេរិក NFL រឺហៅថា Super Bowls កីឡាករ Tom Brady បានប្រកាសចូលនិវត្តន៍ពីអាជីពរយៈពេល ២៣រដូវកាលរបស់ខ្លួនហើយនៅក្នុងវ័យ ៤៥ឆ្នាំ។

កីឡាករដែលលេងឱ្យក្លិបបាល់ឱបនៅក្របខណ្ឌ NFL, The Tampa Bay Buccaneers ធ្លាប់ឈ្នះជើងឯក NFL Super Bowls ៧លើកនោះធ្លាប់បានប្រកាសថា ចូលនិវត្តន៍បែបនេះផងដែរកាលពីឆ្នាំមុន មុនពេលផ្លាស់ប្តូរចិត្តចូលប្រកួតវិញប៉ុន្មានសប្តាហ៍បន្ទាប់។ ក្នុងចំណោមជើងឯកទាំងនោះមាន ៦លើកគេឈ្នះជាមួយក្លិប New England Patriots មុននឹងឈ្នះចុងក្រោយបំផុតឆ្នាំមុនជាមួយ Tampa Bay។ ក្រៅពីជាឈ្នះជើងឯកកីឡាដែលមានប្រជាប្រិយបំផុតនៅសហរដ្ឋអាមេរិកមួយនេះ Tom Brady ធ្លាប់ឈ្នះជ័យលាភីកីឡាករឆ្នើមបំផុតប្រចាំ Super Bowls ៥លើក។
ប្រកួតចុងក្រោយរបស់ Tom Brady ជាមួយ Tampa Bay គឺចាញ់ ៣០-២៧ ក្រោមថ្វីដៃ Los Angeles Rams។ សូមបញ្ជាក់ថា Tom Brady ក៏ស្ថិតក្នុងបញ្ជីអត្តពលិកដែលរកបានប្រាក់ចំណូលច្រើនបំផុតមួយរូបដែរនៅលើលោក តាមរយៈភាពជោគជ័យជាច្រើនលើវិថីកីឡាដែលមានប្រជាប្រិយភាពជាងគេ នៅសហរដ្ឋអាមេរិកមួយនេះ៕
អត្ថបទ៖នាង សុភាវុធ