មន្ត្រី​នគរបាល​ប៉ា​គី​ស្ថាន​ធ្វើបាតុកម្ម​ដ៏​កម្រ បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​អ៊ីស្លាម​

2023/02/02 10:09:36 pm        693

​ប៉ា​គី​ស្ថាន​៖ មន្ត្រី​នគរបាល និង​សមាជិក​នៃ​កងកម្លាំង​វរជន​ Khyber Pashtunkhwa បាន​ធ្វើ​បាតុកម្ម​នៅក្នុង​ក្រុង​ជាច្រើន​នៃ​ខេត្ត​ Peshawar កាលពី​ថ្ងៃ​ពុធ​។​ ​ការតវ៉ា​បាន​ផ្ទុះឡើង​ បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​ដ៏​ឃោរឃៅ​នៅ​ក្នុង​វិហារ​ឥស្លាម​មួយ​កន្លែង​កាលពី​ថ្ងៃ​ចន្ទ ទី​៣០ ខែមករា ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង ១០០នាក់​។

ក្នុងចំណោម​អ្នក​ស្លាប់​ទាំង​អស់ ៣​នាក់​គឺជា​នគរបាល ដែល​ធ្វើឱ្យ​វា​ក្លាយ​ជា​ការ​ស្លាប់ និង​របួស​ច្រើន​បំផុត​ទទួលរង​ដោយ​កង​កម្លាំង​សន្តិសុខ​ប៉ា​គី​ស្ថាន ក្នុង​ការ​វាយប្រហារ​តែមួយ​លើក​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​។ ​ទីក្រុង Peshawar ស្ថិតនៅ​ជ្រុង​នៃ​ទឹកដី​កុលសម្ព័ន្ធ​ Pashtun ជា​តំបន់​ដែល​ញាំញី​ដោយ​អំពើ​ហិង្សា​អស់​រយៈ​ពេល ២​ទសវត្សរ៍​កន្លង​មក​នេះ​។ ក្រុម​សកម្មប្រយុទ្ធ​សកម្ម​បំផុត​នៅ​ក្នុង​តំបន់​នោះ​គឺ​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន ដែល​ហៅ​មួយ​ទៀត​ថា តេ​រីក អ៊ី តា​លី​បង់​ប៉ាគី​ស្ថាន​ (Tehreek-e-Taliban Pakistan TTP) ថ្មីៗ​នេះ​បាន​បង្កើន​ការវាយប្រហារ​លើ​នគរបាល ជា​ផ្នែក​នៃ​យុទ្ធនាការ​របស់​ខ្លួន​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​។

ក្រុម TTP បាន​បដិសេធ​ការទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នៅ​វិហារ​ឥស្លាម ដែល​នៅ​មិន​ទាន់​មាន​ក្រុម​ណា​មួយ​អះអាង​នៅឡើយ​រហូត​មក​ដល់​ពេល​នេះ​។ ​ស្នងការ​ខេត្ត​និយាយ​ថា លោក​សង្ស័យ​ថា បក្សពួក​ក្រុម​បំបែក​ខ្លួន​នៃ​ក្រុម TTP ឈ្មោះថា Jamat-ul-Ahrar មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​បំផ្ទុះ​។ ការវាយប្រហារ​នេះ​គឺជា​ការវាយប្រហារ​ដ៏​ឃោរឃៅ​បំផុត​នៅ​ក្នុង​ទីក្រុង Peshawar ចាប់​តាំងពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ពីរ​លើក​នៅ​វិហារ All Saints បណ្តាល​ឲ្យ​អ្នក​ថ្វាយបង្គំ​ច្រើន​នាក់​ស្លាប់​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​ជា​ការវាយប្រហារ​ដ៏​អាក្រក់​បំផុត​ទៅ​លើ​ជនជាតិភាគតិច​គ្រឹស្តសាសនា​របស់​ប្រទេស​នេះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        371
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        418
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        395

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm