សាលាដំបូង​ខេត្តកោះកុង​ បង្វែរ​សំណុំ​រឿង​ទៅ​ស៊ើប​អង្កេត​ជា​ថ្មី ករណីគ្រោះថ្នាក់​ចរាចរណ៍​បង្កឱ្យ​មនុស្ស​ស្លាប់១​នាក់​ និងរបួសធ្ងន់១នាក់

2023/02/02 11:37:22 pm        290

កោះកុង៖ ចៅក្រមសាលាដំបូង​ខេត្តកោះកុង ​បាន​បង្វែរ​សំណុំ​រឿង​ទៅ​ចៅក្រមស៊ើបសួរ ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​ជា​ថ្មី ​ករណីគ្រោះថ្នាក់ចរាចរណ៍​បង្កឱ្យ​មាន​មនុស្សស្លាប់១នាក់ និងរបួសធ្ងន់១នាក់ ក្នុងក្រុងខេមរភូមិន្ទ។

ឯកឧត្តម មីន មករា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកោះកុង ​និងលោក វ៉ៃ ភិរម្យ ​ ព្រះរាជអាជ្ញារង​អមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកសវនាការ​ជំរុំជម្រះ​ក្តី​សំណុំ​រឿង​គ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឱ្យមនុស្ស១នាក់ស្លាប់ និងរងរបួសធ្ងន់១នាក់ ព្រោះ​តែ​​ធ្វេសប្រហែស​ពេល​កំពុង​បើកបរ។

បន្ទាប់​ពី​ការដេញដាល​ទៅ​កាន់​ជនជាប់ចោទ ​ឯកឧត្តមប្រធានជំនុំជម្រះសាលាដំបូងខេត្តកោះកុង យល់ឃើញ ​និង​បាន​បង្វែរសំណុំរឿងទៅកាន់​ចៅក្រមស៊ើបសួរឡើង​វិញ គ្រាអវត្តមាន​ដើមបណ្តឹង​ជនរងគ្រោះ​ពុំបានចូល​ខ្លួនស្រាយបំភ្លឺផ្ទាល់មាត់ក្នុងអង្គសវនាការ។ លើសពីនេះ សាលាដំបូងខេត្ត រង់​ចាំវត្តមានដើម​បណ្តឹងចូល​អង្គសវនាការនៅពេលក្រោយ។

លោក ណុប ង៉ែត អាយុ៤០ឆ្នាំ រស់នៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ជាបងប្រុស​របស់ជនរងគ្រោះ​ រងរបួស​ធ្ងន់​ឈ្មោះ ដេត ថូង បានឱ្យដឹងនៅរសៀលថ្ងៃទី២ ខែកុម្ភៈនេះថា លោក និងប្អូនប្រុស បានធ្វើដំណើរ​ពីខេត្តតាកែវ​មកកាន់ខេត្តកោះកុង ដើម្បី​ចូលរួម​ក្នុង​អង្គសវនាការ​ដោះស្រាយ​តាមនីតិវិធី ប៉ុន្តែដល់ពាក់កណ្តាល​ផ្លូវស្រាប់​តែសភាពជំងឺប្អូនរបស់លោកធ្ងន់ធ្ងរពេក ទើបត្រឡប់ទៅផ្ទះវិញ។

បើតាមលោក ណុប ង៉ែត បន្ថែមថា ពេលនោះ លោកក៏ហៅ​ទូរស័ព្ទ​មក​មន្រ្តីតុលាការ​ផងដែរ​ក្នុង​ន័យ​ប្រាប់ហេតុផល តែនិយាយគ្នាបានបន្តិចក៏ដាច់សេវា ហើយលោកក៏ឈប់ហៅទូរស័ព្ទម្តងទៅ ដោយ​ខ្លាច​ក្រែងរំខានមន្រ្តីកំពុងធ្វើការ។

លោក ណុប ង៉ែត ដើមបណ្តឹងរបស់ជនរងគ្រោះ មានបំណង​ស្នើសុំតុលាការ​ពន្យាពេល​វេលា​បើក​សវនាការ ប្រសិនបើសភាពអាការៈជំងឺប្អូនប្រុស​របស់លោក​ធូរស្រាល​ពេលណា​នឹងចូលរួម​បំភ្លឺជាក់​ជា​ពុំខាន។ សំណងថវិកា២.០០០ដុល្លារដែលផ្តល់ដោយភាគីជនបង្ក ត្រូវ​ចាយ​វាយព្យាបាលជំងឺ​ស្ទើរ​អស់​ទៅ​ហើយ​ ទើប​លោក​ចង់​សុំ​សំណង​បន្ថែម​ព្យាបាលជំងឺប្អូនប្រុស។ រីឯជ​នរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ អ៊ុក ណាក់ ទីលំនៅកំណើត ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានទទួលសំណង៩.០០០ដុល្លារ។

ម៉ូតូ សង់ស្លាកលេខកោះកុង1B 3315 អ្នកស្លាប់ឈ្មោះ អ៊ុក ណាក់ ស្រុកកំណើត បសេដ្ឋកំពង់ស្ពឺ អ្នករងរបួស ដេត ធោង អ្នកទាំងពីរធ្វើការជាកម្មករនៅក្រុមហ៊ុនរស្មីរតនះគួរ​រម្លឹក​ថា​ កាល​ពី​យប់​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ដែលជា​ថ្ងៃសែនចូលឆ្នាំចិន ស្ថិតនៅភូមិ៣ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីគ្រោះថ្នាក់​ចរាចរណ៍រ​វាងរថយន្តFord ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ:2BB-9066 បានបើកបរយ៉ាងលឿន​ដូចហោះជ្រុល​ទៅ​បុកម៉ូតូ១គ្រឿង ម៉ាក​ហុងដា ​ពាក់ស្លាក​ កោះកុង1B-3315 មានគ្នា២នាក់ អូស​ចម្ងាយជិត១០០ម៉ែត្រ​បណ្តាល​ឱ្យ​មនុស្ស១​ស្លាប់ភ្លាមៗពេលបញ្ចូនទៅកាន់មន្ទីរពេទ្យខេត្ត និង១នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ រីឯជនបង្កជាយុវជនវ័យក្មេងម្នាក់ ជាអ្នកបើកបរឈ្មោះ ហំ កែវយុហុង ត្រូវបាន​សមត្ថកិច្ចឃាត់​ខ្លួន​យក​ទៅ​កាន់​អធិការរដ្ឋាននគរបាលក្រុង​ខេមរភូមិន្ទ។

អំឡុង​ពេល​នោះ​ មហាជនដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ លាន់មាត់ថា មិនដឹងអ្នកបើកបរ​រថយន្តខាងលើខ្សែខាងណាទេ បើកបុកគេហើយ ពេលសមត្ថកិច្ចមកដល់ ​ស្តីឱ្យសមត្ថកិច្ចមិនចេះធ្វើការទៀត ទំនងជាខ្សែមិនតូចទេដឹង។ មហាជនក៏បានដាក់ចម្ងល់ដែរថា តើករណីគ្រោះថ្នាក់ចរាចរណ៍​នេះបណ្តាលមក​ពី​មូលហេតុអ្វីពិតប្រាកដ មកពីការ​ធ្វេសប្រហែស​ចំពោះការបើកបរ ឬមានគំនុំអ្វីនិងគ្នាកន្លងទៅមក។

យោងតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មាត្រា៨៣៖ ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬមិនគោរព​កាតព្វកិច្ចដែលបទប្បញ្ញាត្តិ​ស្តីពីចរាចរណ៍ផ្លូវគោក​​​​បណ្តាល​ឱ្យមាន​របួស​ដល់អ្នកដ៏ទៃ ហើយបណ្តាលឱ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើ ឬលើសពី៨ថ្ងៃ គិតពីថ្ងៃកើតហេតុ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ពី២លានរៀលទៅ១០លានរៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើនដូចមានចែងក្នុងមាត្រា៥៣នៃក្រមព្រហ្មទណ្ឌ។ ប្រការណាមួយទៀតនោះ តុលាការ បន្តយកមាត្រា៨៤មកចាត់ការតាមនីតិវិធី៕ អត្តបទ ​៖ ឈឹម មករា

អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm       
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        93
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm