ទីផ្សារបញ្ជាទិញបន្លែខេត្តមណ្ឌលគិរី កាន់តែមានតម្រូវការខ្ពស់នៅឆ្នាំនេះ

2023/02/03 12:16:51 am        1.0 K

មណ្ឌលគិរី៖ កសិករដាំបន្លែជាច្រើនមុខនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានលើកឡើងថា នៅឆ្នាំ២០២៣នេះ ទីផ្សារបញ្ជាទិញបន្លែ កាន់តែមានតម្រូវការច្រើនជាងមុន ខណៈដែលកសិករ​ស្ទើរតែពុំអាចផលិតទិន្នផលបន្លែទាន់ពេលវេលា ស្របតាមការចង់បាន នៃទំហំទីផ្សារបច្ចុប្បន្ន ។

លោក ឃ្លោង ថេង ជាកសិករដាំបន្លែនៅចំណុចមាត់បឹងទំនប់ក្រោម ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ​បានលើកឡើងថា ប្រភេទបន្លែដែលលោកផ្ដោតដាំដុះច្រើន​ជាងគេ គឺស្ពៃក្ដោប ព្រោះស្ដៃក្ដោប ជាបន្លែអាចទុកបានយូរ ពោលគឺនៅពេលដល់រដូវកាត់យក​ទិន្នផល ស្ពៃកក្ដោប ​អាចកាត់បន្តបន្ទាប់គ្នាបានក្នុងរយៈពេលយូរ​ មិនខូចខាតនោះទេ ខុសប្លែកពីប​ន្លែផ្សេងទៀត ថែមទាំងមានតម្លៃថ្លៃទៀតផង ។

លោក ឃ្លោក ថេង បន្តទៀតថា នៅក្នុងឆ្នាំនេះទីផ្សារបញ្ជាទិញបន្លែកាន់តែល្អជាងឆ្នាំមុន ក្រោយវិបត្តិកូវីដ១៩ បានផុតរលត់ទៅ ។

លោកបញ្ជាក់ថា មន្ទីរកសិកម្មក៏បានខិតខំជួយជ្រោមជ្រែង​លោកច្រើនណាស់ដែរ ជុំវិញការ​បង្កបង្កើន​ផលបន្លែរាល់ថ្ងៃនេះ ។

កសិករខាងលើ បានឲ្យដឹងទៀតថា ស្ពៃក្ដោបបច្ចុប្បន្នអាចលក់បានក្នុងតម្លៃ ៥ទៅ៦ពាន់រៀល ក្នុង​មួយគីឡូក្រាម ​ហើយក្នុងផ្ទៃដីចំការជិតកន្លះហិកតារបស់លោក លោកអាចកាត់ស្ពៃក្ដោប​យកទៅ​លក់លើទីផ្សារ ចន្លោះពី៤០គីឡូ ទៅជាង១០០គីឡូក្រាមជាប្រចាំ។ ក្នុងនោះដែរ ក្រៅពីស្ពៃក្ដោប លោកក៏បានដាំបន្លែរួមផ្សំផ្សេងទៀតខ្លះដែរ ដូចជាង​ស្លឹកខ្ទឹម​ ស្ពៃក្រញ៉ាញ់ ​ត្រប់ ត្រសក់ជាដើម ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង ​បានឲ្យដឹងដែរថា ផ្ទៃដីដាំដុះដំណាំបន្លែរដូវប្រាំងគិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣អនុវត្តបាន១១៤ហិកតា កើនលើសឆ្នាំមុន១៣ ហិកតា​ បរិមាណផល ១ ៣១៩តោន ។

ចំពោះទីផ្សារបន្លែនៅក្រុសែនមនោរម្យល្អជាងឆ្នាំមុន ​សម្រាប់បន្លែនាំចេញទៅទីផ្សារក្រៅខេត្ត។ ក្នុងនោះមន្ទីរបាន​ផ្សព្វផ្សាយ​បច្ចេកទេសថ្មីសមស្រប​ដល់កសិករ និងជំរុញការ​ដាំដុះដំណាំ​សមស្រប​សម្រាប់នាំចេញទាំងក្នុង​ និងក្រៅប្រទេស ។

លោកប្រធានមន្ទីរបញ្ជាក់ថា ថ្មីៗនេះនៅមន្ទីរកសិកម្មក៏ទើប​សម្ពោធ​សមទ្ធិផល​ដ៏ទំនើបមួយ គឺ សួន​វិទ្យាសាស្ត្រកសិកម្ម ​សម្រាប់ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីៗជូនដល់កសិករ​ និងជួយជំរុញទំនើប កម្ម​របស់កសិករផងដែរ ។

លោក​ប្រធានមន្ទីរ ​បានបន្តទៀតថា ​បច្ចុប្បន្ន​ មន្ត្រីជំនាញខេត្តមណ្ឌលគិរី ក៏កំ ពុងធ្វើកិច្ច​សហប្រតិបត្តិការមួយទៀត ​មានការគាំទ្រពីប្រទេសកូរ៉េខាងត្បូង ​លើការដាំដុះដំឡូងបារាំង ដោយ​មានទីប្រឹក្សាបច្ចេកទេស ​សិក្សាផ្ដល់បច្ចេកទេស​ តម្រង់ទិសឲ្យកសិករដាំដុះកាន់តែត្រឹមត្រូវ ​និងបាន ទិន្នផលខ្ពស់ ​ថែមទាំងការពារទប់ស្កាត់ពីជំងឺ ​និងការយាយី​ពី​សត្វល្អិតជាដើម ហើយនៅ​ពាក់កណ្ដាលឆ្នាំនេះ​ នឹងមាន​មជ្ឈមណ្ឌលផ្សព្វផ្សាយបច្ចេកទេសបន្លែ ផលិតពូជ​ដំឡូងបារាំង​នៅក្នុងខេត្តមណ្ឌលគិរីផងដែរ ៕អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        66
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm