កម្ពុជា-ប៉ាគីស្ថាន ប្តេជ្ញាគាំទ្រវិស័យវប្បធម៌ លើឆាកអន្តរជាតិ ពិសេសក្នុងវេទិការបស់អង្គការយូណេស្កូ (UNESCO)

2023/02/03 01:37:27 am        71

ភ្នំពេញ ៖ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាត​ឲ្យ​ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងស្វែងយល់អំពីវប្បធម៌ខ្មែរ, នាទីស្តីការក្រសួង រសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

​ជាកិច្ចផ្តើម ភាគីទាំងពីរ បានលើកឡើងអំពីការសំបូរទៅដោយបេតិកភ័ណ្ឌវប្បធម៌ ដែលជាសក្តានុពលចម្បង ក្នុងការជម្រុញលើកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ កម្ពុជា-ប៉ាគីស្ថាន។ ដូច្នេះដោយផ្តើមចេញពីកិច្ចការនេះ លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនថា យើងអាចមានគម្រោងជាច្រើន ត្រូវធ្វើការជាមួយគ្នា ហើយអ្វីដែលធ្វើឲ្យប្រសើរលើវិស័យវប្បធម៌ គឺត្រូវចាប់ផ្តើមធ្វើពីតូច ទៅធំ ដូចជាការរៀបចំ​ឲ្យ​មាន​ពិព័រណ៌ខ្នាតតូច មហោស្រពភាពយន្ត និងការសម្តែងសិល្បៈផ្សេងៗ ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា-ប៉ាគីស្ថាន មានភាពជិតស្និទ្ធនឹងគ្នា។ ក្នុងនោះលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា និងឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំកម្ពុជា បានប្តេជ្ញាគាំទ្រវិស័យវប្បធម៌ លើឆាកអន្តរជាតិ ជាពិសេសក្នុងវេទិការបស់អង្គការយូណេស្កូ និងវេទិកាអន្តរជាតិ។

ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនលោកជំទាវរដ្ឋមន្ត្រីថា សព្វថ្ងៃយើងមានមន្រ្តីមួយចំនួន ដែលជាជនជាតិប៉ាគីស្ថាន បានបម្រើការងារលើវិស័យសិល្បៈ នៅតាមសហគមន៍ ក៏ដូចជានៅអង្កការហ្វាពន្លឺសិល្បៈ ដែលកំពុងជួយ​លើ​ការងា​រជាច្រើន ដើម្បីអភិវឌ្ឍវិស័យវប្បធម៌ នៅប្រទេសកម្ពុជា ផងដែរ៕ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am       
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm