លោកជំទាវ យក់ សម្បត្តិ ៖ កម្ពុជាបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ចំពោះមេរោគកូវីដ-១៨ ក្នុងរយៈពេលជិត៣ឆ្នាំ

2023/02/03 02:24:03 am        53

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអៈអាងថា កម្ពុជាឆ្លង​កាត់​នូវរយៈ​ពេលដ៏លំបាកក្នុងការរាតត្បាត​ជា​សកល​នៃវីរុសកូវីដ-១៩ កម្ពុជាបានធ្វើការ​ឆ្លើយ​តប​យ៉ាងមានប្រសិទ្ធភាព ចំពោះមេរោគកូវីដ-១៩ ក្នុងរយៈពេលជិត៣ឆ្នាំ​កន្លងមកនេះ បើប្រៀបធៀប​ជាមួយបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក។

ការថ្លែងរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំក្រុមការងារ​បច្ចេកទេស​សុខាភិបាល, នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយ​មានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក​ប្រចាំនៅកម្ពុជា ជាសហប្រធាន ដោយមានការចូលរួមពី តំណាងក្រសួងស្ថាប័ន​នៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ ស្ថាប័នក្រោមឱវាទក្រសួងសុខាភិបាល ផងដែរ។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានបន្តថាកិច្ចប្រជុំក្រុមការងារបច្ចេកទេស សុខាភិបាល ជាយន្តការសម្របសម្រួល និងជាវេទិកាពិគ្រោះយោបល់ក្នុងភាពជាដៃគូប្រកបដោយប្រសិទ្ធភាព សម្របសម្រួលជំនួយហិរញ្ញប្បទាន​ដៃគូអភិវឌ្ឍន៍នានា សំដៅគាំទ្រការ​អនុវត្តឱ្យ​បាន​សម្រេច​នូវគោលដៅ​អភិវឌ្ឍន៍ជាតិ ដែលបាន​កំណត់ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ផែនការអភិវឌ្ឍន៍​យុទ្ធសាស្ត្រជាតិ យុទ្ធសាស្ត្រតាមវិស័យ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។

​លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ​ដៃគូ​អភិវឌ្ឍន៍ ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេសដល់វិស័យសុខាភិបាលកម្ពុជា ដែលសបញ្ជាក់ពី​ការយកចិត្ត​ទុកដាក់ខ្ពស់ ចំពោះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស​ក្នុងកាលៈទេសៈ ដែលកម្ពុជាបានខិតខំប្រឹងប្រែង​ដើម្បី​ជំរុញវិធាន​ការការពារ​ទប់ស្កាត់​នឹងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩។ កិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល បានបញ្ចប់ដោយលទ្ធផលគួរជាទីមោទនៈ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងដៃគូអភិវឌ្ឍន៍ និងក្រសួងសុខាភិបាល៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        112
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        106
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm