​ទេសរដ្ឋមន្ត្រី គន់ គីម កោតសរសើរ​ការខិតខំ​របស់​ក្រសួង​កសិកម្ម​ដែល​បាន​ផ្តល់​ពូជស្រូវ​ល្អ​ដល់​កសិករ​សម្រាប់​បង្កបង្កើន​ផល​ឡើង​វិញ

2023/02/03 02:32:23 am        264

បន្ទាយមានជ័យ៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១​នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ មន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន បានបន្តចុះត្រួតពិនិត្យ និង​វាយតម្លៃ​វឌ្ឍន៍ភាព នៃការដាំដុះដំណាំស្រូវ ក្រោយរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងក្រោយពេល​ដែលទទួល​បានគ្រាប់ពូជស្រូវពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីធ្វើការស្ដារលទ្ធភាព​ឡើងវិញសម្រាប់​ប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងកន្លងមក ស្ថិតក្នុងភូមិសាស្ត្រ ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ក្នុងពេលចុះពិនិត្យ ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃ និងកោតសរសើរចំពោះការដឹកនាំ និងរៀបចំរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលេខាធិការដ្ឋានគ្រប់គ្រោះមហន្តរាយថ្នាក់ខេត្ត និងមន្រ្តីពាក់ព័ន្ធ ដែលបានផ្តល់ពូជស្រូវ និងតាមដានជាប់ជាប្រចាំជាមួយការស្តារឡើងវិញ​ដំណាំស្រូវ​របស់​ប្រជាកសិករ។

តាមរបាយការណ៍របស់ខេត្តបានឱ្យដឹងថា ក្រោយពីទឹកជំនន់បានស្រកផុត ក្រោមការគិតគូរខ្ពស់ពី​ប្រមុខ​រាជរដ្ឋាភិបាល ​ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមទេស រដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចុះផ្ទាល់ បានចែកជូនពូជស្រូវ ដល់ប្រជាកសិករស្ដារឡើងវិញក្រោយទឹកជំនន់ ចំនួន ៣.៣៥៥គ្រួសារ ដែល១គ្រួសារទទួលបាន ពូជ ១០០គីឡូក្រាម។

មកដល់បច្ចុប្បន្ននេះ ប្រជាកសិករ បានសាបព្រោះស្រូវប្រដេញទឹកបានចំនួន ២៧.៣០០ហិចតា លើ ១៣ឃុំ ដែលជាប្រភេទស្រូវ OM 54 និងសែនក្រអូប។ នៅដំណាច់ខែមករានេះ ប្រជាកសិករបានចាប់ផ្តើមច្រូតកាត់បានផ្ទៃដី ១២.០០០ហិកតា(ស្មើ ៤៣%) លើ ៨ឃុំ រួមមាន៖ ឃុំ សឿ ​ចំណោម ​រហាត់ទឹក ​បត់ត្រង់ ​បន្ទាយនាង ​អូរប្រាសាទ ​ភ្នំតូច ​និងឃុំតាឡំ ​ក្នុងនោះទិន្នផលជា មធ្យមគឺ ៤,៥០តោនក្នុង១ហិចតា ចំពោះតម្លៃស្រូវសើមប្រភេទ OM គឺតម្លៃ ៨.០០០បាត/១តោន ស្រូវសែនក្រអូប តម្លៃស្រូវសើម គឺ ៩.៥០០បាត/ ១តោន ។ ជាមួយនេះ ចំពោះឃុំទាំង៥ នៅផ្នែកខាង ក្រោម នឹងបន្តច្រូតកាត់ចាប់ពីពាក់កណ្តាល ខែកុម្ភៈ នេះផងដែរ ។

ដោយឡែក ចំពោះទិន្នផល និងតម្លៃស្រូវនាពេលនេះ គឺប្រជាកសិករមានការសប្បាយ រីករាយ ដោយ​ទទួលបាន​ទិន្នផលខ្ពស់ និងមានតម្លៃសមរម្យ ហើយពួកគាត់មិនមានការព្រួយបារម្ភ ចំពោះ ឈ្មួញ ឬក្រុមហ៊ុនទិញស្រូវនោះទេ ឱ្យតែមានស្រូវ គឺឈ្មួញចូលទិញទាំងអស់ ។

ទាំងប្រជាកសិករ និងថ្នាក់ដឹកនាំខេត្តអស់ បានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណូបការៈ ដែលមិនអាចកាត់ថ្លៃបានរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែយកអស់កម្លាំងកាយចិត្ត និង​បានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកនាពេលនេះ ហើយអំណោយដ៏ថ្លៃថ្លានេះ បានជួយដល់ប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់កន្លងមក អាចធ្វើការស្ដារលទ្ធភាព​ឡើងវិញ​បាន​ទាន់​ពេលវេលាផងដែរ៕ អត្ថបទ ៖ ឧត្ដម


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        112
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        106
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm