លោក គង់ បូរ៉ា ត្រេកអរ ដែលឪពុកលោកសម្រេចចិត្តទាន់ពេលវេលាក្នុងការបញ្ចប់តួនាទីជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន

2023/02/03 05:31:58 pm        355

ភ្នំពេញ៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តមកពីបក្សជំទាស់ ហើយបច្ចុប្បន្នមានតួនាទី​ជា​អនុរដ្ឋលេខាធិការក្រ សួងមហាផ្ទៃ បានសម្តែងការត្រេកអរយ៉ាងខ្លាំងបន្ទាប់ពីឱពុករបស់លោក គឺលោក គង់ គាំ បានសម្រេចចិត្ត ទាន់ពេលវេលាក្នុងការបញ្ចប់តួនាទីជាឧត្តមទីប្រឹក្សារបស់​គណបក្ស​ភ្លើងទៀន ហើយលោករំពឹងថា ពុក និងក្រុមគ្រួសារលោកអាចនឹងមកចូលរួមជីវភាព​នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានាពេលខាងមុខនេះដែរ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក គង់ បូរ៉ា បានលើកឡើងថា បន្ទាប់ពីលោកពុករបស់លោក បានដាក់លិខិតបញ្ជាក់ទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា បញ្ចប់តួនាទីគាត់ ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀននោះ បានធ្វើឲ្យលោកមានក្តីរំភើបជាខ្លាំង ខណៈលោកជាកូនធ្វើការជាមួយគណបក្សប្រជាជនកម្ពុជា តែបែជាពុក និងបង ប្អូនរបស់ខ្លួនធ្វើសកម្មភាពជំទាស់ទៅវិញនោះ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVនេះដែរ លោក គង់ បូរ៉ា ក៏បានថ្លែងអំណរ​អគុណ​ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគណបក្សប្រជាជនទាំងអស់ ដែលបានសណ្តោសប្រណីលោក និងក្រុមគ្រួសារលោកជារហូតមកនេះ ជាពិសេសគឺករណីដី និងផ្ទះនៅចំការមន នេះតែម្តង។

សូមបញ្ជាក់ថា លោក គង់ គាំ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានផ្ញើលិខិតថ្លែងអំណរគុណ​ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការមិនបន្តប្តឹងដល់លោក និងភរិយា ទៅកាន់តុលាការទៀត ពាក់ព័ន្ធនឹងករណីដី និងផ្ទះនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយជាមួយនិងការថ្លែងអំណរគុណនេះ លោក គង់ គាំក៏បានប្រកាសលាលែង​ចេញពីឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀតចាប់ពីពេលនេះទៅផងដែរ។

នៅក្នុងលិខិតនេះ លោក គង់ គាំ ក៏បានបញ្ជាក់ផងដែរថា លោកសូមទទួលកំហុស និងសូមអភ័យ​ទោសពីសម្តេច ពីថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា ដែលយល់ឃើញថាកាយវិការ និងអំពើ​របស់លោក ក្នុងសកម្មភាពចុងក្រោយនេះ បានប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់​ថ្នាក់ដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា និងបះពាល់ដល់ភាពសុខសាន្តចំពោះសង្គមជាតិ ក្រោយពិនិត្យ​ហេតុកន្លងមកនេះ និងពិនិត្យពិចារណាពីសណ្តាប់ធ្នាប់ពិភពលោកថ្មី និងបរិយាកាសភូមិសាស្រ្ត​នយោបាយតំបន់ ពិសេសនយោបាយកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ ចំពោះអ្នក​នយោបាយបន្តវេន ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm