មកដល់ពេលនេះពលរដ្ឋរាជធានីភ្នំពេញអាយុ១៨ឆ្នាំឡើង ចាក់វ៉ាក់សាំងដូសជំរុញទី៥ បានចំនួន ១៥,៤១% និងទី៦ បានចំនួន០.៦៦%

2023/02/03 05:55:56 pm        194

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២៣នេះថា គិតត្រឹមថ្ងៃម្សិលមិញ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ អាយុចាប់ពី១៨ឆ្នាំឡើង មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៥ បានចំនួន១៥,៤១% (២១៧,៧៥២នាក់) និងទី៦ បានចំនួន០.៦៦%(៩២៨៤នាក់)។

ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានបន្តថា បច្ចុប្បន្នចំនួនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរាជ​ធានី​ភ្នំពេញ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ជាក្រុមគោលដៅមានចំនួន១,៤១២,៧៦៩នាក់ ដែលមក​ទទួលសេវាចាក់វ៉ាក់សាំងកូវីដ-១៩ ពីក្រុមការងារគ្រូពេទ្យមកពីស្ថាប័នអង្គភាពផ្សេងៗ រួមមានមនី្ទរ​សុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ, កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ, មនី្ទរពេទ្យថ្នាក់ជាតិ និងក្រុមគ្រូពេទ្យTYDA និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនានា បានចូលរួម​យ៉ាងសកម្ម ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ ទី៤ ទី៥ និងទី៦ ជូនប្រជាពលរដ្ឋ ក្នុងនោះជាលទ្ធផលចាក់ដូសទី៣ បានចំនួន១០៧.៧៣%(១,៥២២,០៩១នាក់), ចាក់ដូសទី៤ បានចំនួន៨៣.៨០% (១,១៨៣,៨៤៥នាក់), ចាក់ដូសទី៥ បានចំនួន១៥.៤១%(២១៧,៧៥២នាក់) និងចាក់ដូសទី៦ បានចំនួន០.៦៦%(៩២៨៤នាក់)។

ចំណែកប្រជាពលរដ្ឋ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែករាជ​ធានី​ភ្នំពេញ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញចំណាប់អារម្មណ៍ ដោយជឿជាក់លើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ច្បាស់លាស់ណាស់ មុននឹងក្រោយ ធ្វើឲ្យសុខភាពល្អ សុខសប្បាយរហូត។

ជាចុងក្រោយក្នុងនាមមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដល់ពេលចាក់វ៉ាក់សាំង ក្រោយគម្លាត​រយៈពេល៦​ខែរួចហើយនោះ សុំមកទទួលវ៉ាក់សាំងកូវីដ-១៩ជាបន្តទៀត ជាពិសេសប្រជាពលរដ្ឋ​ដែល​មានអាយុចាប់ពី១៨ឆ្នាំឡើង សូមមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៦ ដែលមាន​ទីតាំង​ចាក់វ៉ាក់សាំងជូននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក សរុបចំនួន៤១ទីតាំង។ ជាពិសេសត្រូវចូលរួមការពារជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៀត សូមកុំទៅពាក់ព័ន្ធ និងប៉ះពាល់​ជាមួយអ្នកជំងឺប្រភេទខាងលើនេះ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm