ឆ្នាំ២០២២ខេត្តកំពង់ចាមផលិតស្រូវបានជាង ៥៤ ម៉ឺនតោនកើន ១១,៧ ភាគរយ

2023/02/03 06:08:09 pm        281

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងឱ្យដឹងថា ការងារកសិកម្ម ដំណាំស្រូវក្នុងខេត្តកំពង់ចាម អនុវត្តបានចំនួន ១៤០.៧៣៦ ហិកតា ក្នុងឆ្នាំ២០១៨ កើនដល់ ១៤៧.៤២២ ហិកតា ក្នុងឆ្នាំ២០២២ កើនប្រមាណជា ៤,៧%។ ចំណែកផលិតផលស្រូវផលិតបានចំនួន ៤៨៨.២៩២ តោនក្នុងឆ្នាំ២០១៨ កើនដល់ ៥៤៥.៥២១ តោនក្នុងឆ្នាំ២០២២ កើនប្រមាណ១១,៧ ភាគរយ។

ឯកឧត្តម អភិបាលខេត្តកំពង់ចាម ថ្លែងឱ្យដឹងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ចាម» រៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅទីស្ដីការគណៈរដ្ឋមន្រ្ដី។

ឯកឧត្តម អភិបាលខេត្តបានឱ្យដឹងថា សម្រាប់តុល្យភាពស្បៀង ជារៀងរាល់ឆ្នាំខេត្តកំពង់ចាម ធានាបាននូវសន្តិសុខស្បៀងជានិច្ច ដោយក្នុងមួយឆ្នាំៗ ផលិតស្រូវបានចំនួន ៤៧៤.៦០៤ តោន គិតជាស្បៀងប្រមាណ ៣០៣.៧៤៦ តោន មិនតែប៉ុណ្ណោះខេត្តកំពង់ចាម នៅសល់ស្បៀង​ជា​អង្ករប្រមាណជា ១៦២,៣៤១ តោន គិតជាស្រូវ ២៥៣.៦៥៨ តោន សម្រាប់ការនាំចេញផងដែរ។

បើតាមឯកឧត្តម អភិបាលខេត្ត ដំណាំរយៈពេលខ្លីបានចូលរួមយ៉ាងសកម្មក្នុងលើកស្ទួយសេដ្ឋកិច្ច​គ្រួសាររបស់ប្រជាពលរដ្ឋ។ ដំណាំនេះអាចផលិតបានពី ២ទៅ៣ដងក្នុង១ឆ្នាំ ដូចជា ដំណាំបន្លែគ្រប់មុខ ដំណាំសណ្តែក ដំណាំឡូង និងថ្នាំជក់ជាដើម ដែលក្នុងឆ្នាំ២០១៨ ផលិតបានចំនួន ៦៣២.៣០៣ តោន កើនដល់ ៧៣៦.៧១៣តោន ក្នុងឆ្នាំ២០២២។ រីឯដំណាំរយៈពេលវែងដូចជា ចេក ចន្ទី ស្វាយ ដូង ខ្នុរ ជាដើម ក្នុងឆ្នាំ២០១៨ ផលិតបានចំនួន ១៦៦.៦០៤ តោន កើនដល់ ២៥៦ ៦៨០ តោន ក្នុងឆ្នាំ២០២២។

ដោយឡែក ដំណាំកៅស៊ូ គឺជាដំណាំកសិ-ឧស្សាហកម្មមួយដ៍សំខាន់ ដែលបានបន្សល់ទុកកាល​ពីសម័យបារាំងមកម្ល៉េះ។ ខេត្តកំពង់ចាមចាប់តាំងពីឆ្នាំ២០១៤មក មកទល់ពេល នេះដំណាំកៅស៊ូ មានសរុបចំនួន ៣៣.២៤៥ ហិកតា ដែលក្នុងនោះមាន ដំណាំកៅស៊ូ គ្រួសារចំនួន ២៥.៤៨៧ ហិកតានិងដំណាំកៅស៊ូក្រុមហ៊ុន ចំនួន ៧.៧៥៨ ហិកតា៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        73
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm