រដ្ឋបាលខេត្តកោះកុង ទុកពេល៥ថ្ងៃឱ្យមានការរុះរើខ្ទមសង់លើដីរដ្ឋចេញជាកំហិត

2023/02/03 06:16:31 pm        342

កោះកុង៖ រដ្ឋបាលខេត្តកោះកុង បានទុកពេលវេលាដល់អ្នកលួចសង់ខ្ទមប្រមាណជា ៧៣ខ្ទមលើដីរដ្ឋ និងដីក្រុមហ៊ុនហ្គ្រីនរិចគ្រុប រយៈពេល៥ថ្ងៃ ត្រូវរុះរើឱ្យអស់ ប្រសិនពុំនោះនឹងមានវិធានការច្បាប់ជាពុំខាន។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០២៣នេះថា អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធត្រៀមអនុវត្តវិធានរដ្ឋបាលរុះរើខ្ទម​អនាធិបតេយ្យ​សង់លើដីរដ្ឋ​នៅឃុំជ្រោយប្រស់ និងឃុំត្រពាំងរូង ស្រុកកោះកុង រួចរាល់ហើយ។ ប្រសិនបើពលរដ្ឋម្ចាស់ខ្ទមបែប​អនាធិបតេយ្យ​ទាំងអស់នោះមិនចូលរួមសហការ។

លោកអភិបាលរងខេត្ត បន្ថែមថា ខ្ទមដែលសង់លើដីរដ្ឋមួយភាគធំជាដីដែលត្រូវបានកាត់​ឆ្វៀលពី​រាជរដ្ឋាភិបាលប្រគល់មកឱ្យរដ្ឋបាលខេត្តជាអ្នកគ្រប់គ្រង និងមួយផ្នែកទៀតជាដីដែល​ក្រសួងកសិកម្ម ផ្តល់កិច្ចសន្យាជួលរយៈពេលវែងជាមួយក្រុមហ៊ុន ហ្គ្រីនរិចគ្រុប ទទួល​សិទ្ធិវិនិយោគកន្លងមក។

អាជ្ញាធរខេត្ត គូសបញ្ជាក់ទៀតថា ពលរដ្ឋដែល​លួចចូលតាំងទីលំនៅធ្វើជាខ្ទមនៅលើរដ្ឋ និង​ក្រុមហ៊ុនឯកជន គឺពួកគាត់មានទីលំនៅឃុំត្រពាំងរូង ឃុំព្រែកខ្សាច់ និងខេត្តកំពង់ចាម។ ដូច្នេះទើបមានការជូនដំណឹងឱ្យប្រជាពលរដ្ឋ ដែលទន្ទ្រានកាន់កាប់ដីរដ្ឋ និងដីក្រុមហ៊ុន​ហ្គ្រីនរិចគ្រុប រុះរើដោយខ្លួនឯង និងចាកចេញពីដីរដ្ឋ ត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។

ហើយរដ្ឋបាលខេត្តនឹងចុះអនុវត្តវិធានរដ្ឋបាលរុះរើ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ និងចាត់វិធាន​ការផ្លូវច្បាប់​ចំពោះម្ចាស់ខ្ទមទាំងនោះ ។ ទោះយ៉ាងណាពេលវេលានេះមិនខ្លីឡើយ ព្រោះកន្លងទៅ​អាជ្ញាធរស្រុកកោះកុង និងរដ្ឋបាលឃុំ ក៏ធ្លាប់បានផ្តល់ការជូនដំណឹងឱ្យរុះរើជាច្រើន​លើក​មកហើយ។

រដ្ឋបាលខេត្ត ក៏លើកឡើងទោសទណ្ឌផងដែរ ចំពោះការរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ការទន្ទ្រាន​កាន់កាប់ដីរដ្ឋ គឺជាទង្វើខុសច្បាប់។ យោងតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការ​ចាត់ចែង​លើទ្រព្យសម្បត្តិរដ្ឋ ត្រង់មាត្រា៨១ ចែងថា៖ រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១ ត្រូវផ្តន្ទាទោសដាក់​ពន្ធនាគារ​ពី ២(ពីរ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ដល់ ១០ ០០០ ០០០ (ដប់លាន) រៀល៕អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        93
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm