រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​និយាយថា យើង​ចង់ឱ្យ​ជម្លោះ​អ៊ុយ​ក្រែ​ន​បញ្ចប់ ប៉ុន្តែ​កំពុង​ឆ្លើយតប​ទៅនឹង​លោកខាងលិច​

2023/02/03 09:28:39 pm        263

​រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កងកម្លាំង​រុស្ស៊ី​នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​បញ្ជូន​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ ​របស់​ប្រទេស​លោក​ខាង​លិច​ទៅកាន់​ទីក្រុង Kyiv ដោយ​ព្យាយាម​រុញច្រាន​កងកម្លាំង​អ៊ុយ​ក្រែ​ន​ឱ្យចេញ​ឆ្ងាយ​ពី​ព្រំដែន​របស់ខ្លួន ដើម្បី​បង្កើត​តំបន់​ការពារ​សុវត្ថិភាព​។

​នៅក្នុង​បទសម្ភាសន៍​នៅលើ​បណ្តាញ​ទូរទស្សន៍​រដ្ឋ​លោក Lavrov បាន​និយាយថា មនុស្ស​គ្រប់គ្នា​ចង់​ឱ្យ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​នដែល​ទីក្រុង​មូ​ស្គូ​ចាត់ទុកថា​ជា «​ប្រតិបត្តិការ​សឹក​ពិសេស​» ត្រូវ​បញ្ចប់ ប៉ុន្តែ​ការ​គាំទ្រ​របស់​ប្រទេស​លោក​ខាងលិច​ចំពោះ​ទីក្រុង Kyiv កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​របៀប​ដែល​រុស្ស៊ី​ខិត​ទៅរក​យុទ្ធនាការ​មួយ​។​ ​មន្ត្រី​អាមេរិក​ពីររូប​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុង​វ៉ាស៊ីនតោន​កំពុង​រៀបចំ​កញ្ចប់​ជំនួយ​យោធា​ថ្មី​ដែលមាន​តម្លៃ ២.២​ពាន់​លាន​ដុល្លារ ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​រួមមាន​ទាំង​គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​ជា​លើកដំបូង​ផងដែរ​។​

​លោក Lavrov និយាយថា ​បច្ចុប្បន្ននេះ ប្រសិនបើ​យើង​ព្យាយាម​ផ្លាស់​ទី​កាំភ្លើង​ធំ​របស់​កង​កម្លាំង​ប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​ត្រឡប់​ទៅ​ឆ្ងាយ មានន័យថា​ ពួកគេ​មិនអាច​គំរាមកំហែង​ដល់​ទឹកដី​របស់​យើង​បានទេ អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​កាន់​តែច្រើន​ដែល​លោកខាងលិច​ផ្គត់ផ្គង់​ដល់ទី​ក្រុង Kyiv នោះ​វា​នឹងត្រូវ​ចេញ​ឆ្ងាយ​ពី​ទឹកដី​ ដែលជា​ផ្នែក​មួយ​នៃ​ប្រទេស​របស់​យើង​។ គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​ នឹងធ្វើ​ឱ្យ​អ៊ុយ​ក្រែ​ន​វាយលុក​ចូលកាន់​តែ​ជ្រៅ​ទៅក្នុង​ទឹកដី​ដែល​រុស្ស៊ី​គ្រប់គ្រង ដែល​អ៊ុយ​ក្រែ​ន​បាន​និយាយថា ខ្លួន​មាន​ផែនការ​ដណ្តើមយក​ទឹកដី​ទាំងអស់​របស់ខ្លួន​មកវិញ​ដោយ​កម្លាំង រួមទាំង​ឧបសម្ព័ន្ធ​តំបន់​គ្រី​មៀ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        47
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        122
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm