ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កំពុងបើកទទួលពាក្យអ្នកស្ម័គ្រចិត្តប្រមាណ ៧០០០នាក់

2023/02/03 10:14:30 pm        563

ភ្នំពេញ៖ ក្រសួងអប់រំ ​យុវជន និងកីឡា បានប្រកាសជ្រើសរើសយុវជនស្ម័គ្រចិត្ត ឱ្យចូលរួមចំណែក​ជួយក្នុងការរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការជ្រើសរើសគឺមានតម្រូវការរហូតដល់ ​៧០០០នាក់ ​សម្រាប់ព្រឹត្តិការណ៍កីឡាធំទាំងពីរនេះ។

កម្ពុជាក្នុងឆ្នាំ២០២៣នេះ ត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ធំៗចំនួនពីរ។ ព្រឹត្តិការណ៍កីឡាទី ១ ​គឺការប្រកួតស៊ីហ្គេម លើកទី៣២​ រីឯព្រឹត្តិការណ៍កីឡាទី ២ជាការប្រកួត​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងរៀបចំឡើងបន្តបន្ទាប់គ្នា។ ការធ្វើជាម្ចាស់ផ្ទះនេះ គឺទាមទារនូវការរៀបចំជាច្រើន។ ជាក់ស្ដែងកម្ពុជា ត្រូវការអ្នកស្ម័គ្រចិត្តរហូតដល់៧០០០នាក់ សម្រាប់ព្រឹត្តិការណ៍កីឡាទាំងពីរនេះ។ នេះជាការលើកឡើងរបស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍។

ឯកឧត្តមបានបញ្ជាក់ប្រាប់BTVថា អ្នកស្ម័គ្រចិត្តខ្លះត្រូវការចេះភាសាបរទេស មានសុខភាពប្រសើរ ហើយ​​ក៏ត្រូវការជនមានពិការភាពសម្រាប់សម្រួលជួយក្នុងអាស៊ានប៉ារ៉ាហ្គេមផងដែរ។ ក្រោយការជ្រើសរើសតាមចំនួនកំណត់ គឺត្រូវបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តទាំងនោះក្នុង​រយៈពេល​ជិត ២ខែ ​ដើម្បីធានាដំណើរការរៀបចំបានល្អប្រសើរ។

ចំពោះការទទួលពាក្យអ្នកស្ម័គ្រចិត្ត គឺបានចាប់ផ្ដើមបើកពីថ្ងៃទី ០១ កុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ ការចុះឈ្មោះអាចធ្វើឡើងតាមរយៈអនឡាញ ដោយចូលទៅ www.cambodia2023.com/en/volunteer-register ។

បច្ចុប្បន្នក្រុមអត្តពលិកកម្ពុជា ​ទាំងអ្នកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងក្រុមអត្តពលិក​ចូលរួមប្រកួត​អាស៊ានប៉ារ៉ាហ្គេម កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពយ៉ាងសកម្ម ខណៈព្រឹត្តិការណ៍​ទាំងពីរនឹងរំកិលចូលមកដល់នាពេលខាងមុខ។ ​ជាក់ស្ដែងសម្រាប់ស៊ីហ្គេម គឺនៅសល់រយៈពេល ៩១ថ្ងៃ ខណៈអាស៊ានប៉ារ៉ាហ្គេមនៅសល់រយៈពេលជាង ១០០ថ្ងៃទៀត។

គួរបញ្ជាក់ថា នេះជាលើកទី១​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាធំទាំងពីរនេះ ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំហើយ៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        117
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm