បច្ចុប្បន្ន​កម្លាំង​សមរភូមិ​មុខ​ក្រៅ​ពី​បៀវត្សរ៍​ មាន​ប្រាក់​របប​អាហារ ​និង​អត្ថប្រយោជន៍ផ្សេងៗ

2023/02/03 10:37:53 pm        154

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ ​បាន​ថ្លែង​ថា​ បច្ចុប្បន្នកងកម្លាំងនៅសមរភូមិជួរមុខ ទទួល​បាន​ការយក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ពី​ប្រមុខ​រាជរដ្ឋាភិបាល ​ដោយ​ក្រៅ​ពី​ប្រាក់បៀវត្សរ៍ ពួក​គេ​ទទួល​បាន​ប្រាក់​របប​អាហារ​បន្ថែម ​រួម​ទាំង​អត្ថ​ប្រយោជន៍​ជា​ច្រើន​ទៀត ។

ក្នុង​ពិធី​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស​បែងចែក​ថវិកា​ជំនាញ ​ឆ្នាំ២០២៣​ និង​ណែនាំរបៀប រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០២៤-២០២៦ គោលការណ៍​អនុវត្ត​ថវិកា​កម្មវិធី​២០២៣ និង​ឆ្នាំ​បន្ត នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក លី កុសល លើក​ឡើង​ថា កងទ័ព​ត្រូវ​ឈរ​លើ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ​ប្តេជ្ញាអនុវត្តតាមគោលនយោបាយដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល និង​ការ​ណែនាំ​បញ្ជា​ផ្ទាល់ ​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ការពារជាតិ ។

លោកឧត្តមសេនីយ៍ឯក បានបន្តថា រាជរដ្ឋាភិបាល កំពុងធ្វើឲ្យជីវភាព​រស់នៅ​របស់កង​យោធពល​ខេមរភូមិន្ទ​ បានទទួលជាប្រចាំនូវប្រាក់បំប៉នជំនាញហ្វឹកហ្វឺន បន្តផ្ដល់ប្រាក់ហូបបន្ថែម សម្រាប់​សមរភូមិមុខ និងថវិកាថែទាំ គ្រឿងបំពាក់បច្ចេកទេសជាដើម ពិសេសការ​បើកផ្ដល់​ប្រាក់បៀវត្សរ៍​ឆាប់រហ័ស ​ទាន់ពេលវេលាមុនដំណាច់ខែនីមួយៗ និងពេលមានពិធីបុណ្យទានធំៗប្រចាំឆ្នាំ ដូចជា​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ តែងតែបើក​ផ្ដល់​ប្រាក់បៀវត្សរ៍ បានមុនតាមការ​កំណត់​របស់ថ្នាក់លើជានិច្ច ជូនដល់ដៃយោធិនទូទាំងកងយោធពលខេមរភូមិន្ទ ។

ជាមួយនេះ ឧត្តមសេនីយ៍ឯក លី កុសល បានក្រើនរំឮកដល់បណ្ដាកងឯកភាព ត្រូវរួសរាន់​ធ្វើនូវរបាយការណ៍ស្ដីពី វឌ្ឍនភាពសូចនាករ មកនាយកដ្ឋានហិរញ្ញវត្ថុ ការិយាល័យផែនការ ដើម្បីបូកសរុបបានទាន់ពេល ហើយក្នុងនាម​ស្ថាប័នហិរញ្ញវត្ថុ ចំណុះកងយោធពលខេមរភូមិន្ទ ជាសេនាធិការឲ្យមេបញ្ជាការ តាមបណ្ដាកងឯកភាព ត្រូវត្រង់ត្រាប់ស្ដាប់ឲ្យបានច្បាស់លាស់ នូវជំនាញហិរញ្ញវត្ថុ ដែលបានផ្សព្វផ្សាយចែកចាយជូននូវឯកសារពាក់ព័ន្ធ ត្រូវឈ្វេងយល់នូវនីតិវិធី ចៀសវាងមានការឆកល្វែង នាំដល់ការពិបាកដោះស្រាយ ថ្លោះធ្លោយ ដោយប្រការណាមួយ ។

គួរបញ្ជាក់ថា ក្រៅពីការតម្លើងនូវប្រាក់បៀវត្សរ៍ជាបន្តបន្ទាប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានជំរុញទៅក្រសួង ស្ថាប័នពាក់ព័ន្ធ សាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត រួមទាំងផ្ដល់ផ្ទះ និងដីជូនដល់កងកម្លាំងជួរមុខ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនផងដែរ ៕ អត្ថបទ ៖ សុខ រិទ្ធិ

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm