អង់គ្លេស សន្យានឹងបន្តគាំទ្រវិស័យសុខាភិបាលបន្ថែមទៀតតាមរយៈយន្តការទ្វេភាគី ពហុភាគី

2023/02/04 01:58:37 am        60

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេស (United Kingdom of Great Britain and Northern Ireland) ប្រចាំព្រះរាជាណាចក្រកម្ពុជា, នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅទីស្តីការក្រសួង។

​ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្ដែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់​ក្តៅ​ចំពោះឯកឧត្តម Dominic Williams ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និង​ពេញសមត្ថភាព នៃចក្រភពអង់គ្លេស ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឯកអគ្គរាជទូត បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និង​ក្រសួងសុខាភិបាល ក្នុង​កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេល​ជាង២ឆ្នាំ​កន្លង​មក​នេះបានទទួល ជោគជ័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមេបញ្ជាការ ដឹកនាំចង្អុលបង្ហាញផ្ទាល់ ដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេសទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានកោតសរសើរ​នូវកាយវិការ​មនុស្សធម៌ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលឱ្យនាវាទេសចរណ៍ Westerdam ចូល​ចត​កាល​ពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ព្រមទាំងបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ ជូនដល់មន្ត្រី និងបុគ្គលិកស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា ព្រមទាំងសមាជិក​គ្រួសាររបស់​ពួក​គេទាំងអស់ដោយឥតគិតថ្លៃ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ក៏បានសម្ដែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​រដ្ឋាភិបាល​នៃចក្រភពអង់គ្លេស ដែលតែងតែជួយគាំទ្រទាំងថវិកា និងបច្ចេកទេស​ដល់វិស័យ​សុខាភិបាលកម្ពុជា តាំងពី​កម្មវិធី​កំណែទម្រង់វិស័យសុខាភិបាល រហូតមក ជាពិសេសក្នុង​កាលៈទេសៈ​ដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា​ពិភព​លោក​បានកំពុងតែជួបប្រទះនឹងវិបត្តិ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។ រដ្ឋាភិបាល នៃចក្រភពអង់គ្លេស បានផ្តល់​ជូន​រាជរដ្ឋាភិបាល​និងប្រជាជនកម្ពុជា នូវវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៤១៥.០០០ដូស និងមួយ​ចំនួនទៀតតាមរយៈយន្តការកូវ៉ាក់។ តាមរយៈអង្គការសុខភាពពិភពលោក ចក្រភពអង់គ្លេស ក៏បានជួយគាំទ្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និង​ឆ្លើយ​តបការរាតត្បាត នៃជំងឺកូវីដ-១៩ ដូចជាការ​បណ្តុះបណ្តាលធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាលជាដើម។

ជាចុងក្រោយឯកឧត្តមឯកអគ្គរាជទូត បានសន្យានឹងបន្តគាំទ្រ​វិស័យសុខាភិបាល​បន្ថែមទៀត​តាម​រយៈ​យន្តការទ្វេភាគី ពហុភាគី។ កិច្ចជំនួបពិភាក្សាបានបញ្ចប់ដោយលទ្ធផលគួរជាទីមោទនៈ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ៕ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm