មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ​ជំរុញ​ដល់​អាជ្ញាធរ​ស្រុក​គាស់ក្រឡ​ ទាំងអស់​សាមគ្គី​គ្នា​ចុះ​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់

2021/04/27 09:59:58 am        23

បាត់ដំបង ៖ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម ប៊ុន ហុន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល ​ចុះជួយ​ស្រុក​គាស់ក្រឡ បាន​ជំរុញ​ដល់​អាជ្ញាធរ​ស្រុក និង​មូលដ្ឋាន ​រួមទាំង​សមាជិក​-​សមាជិកា​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ ​ស្រុក​គាស់ក្រឡ​ទាំងអស់​ សាមគ្គី​គ្នា​ចុះ​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា ​ខណៈ​ពួកគាត់​ជួប​ទុក្ខលំបាក​ដូចជា​រងគ្រោះ​ទឹកជំនន់ ​និង​បញ្ហា​អ្វី​ផ្សេងៗ ជាដើម​​។

ថ្លែង​នៅក្នុង​កម្មវិធី​តែងតាំង និង​សម្រួល​សមាសភាព ក្រុមការងារ​ចុះ​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ ឃុំ និង​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ​នៅ​សាលាស្រុក​គាស់ក្រឡ ​ឯកឧត្តម ​ប៊ុន ហុន​ បាន​លើកឡើងថា​ ក្នុងនាម​យើង​ជា​មន្ត្រី ​ត្រូវ​រួមគ្នា​ឲ្យ​បាន​សកម្ម​បន្ថែមទៀត ​ក្នុង​ការជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ទាំងអស់​ ដោយ​មិនត្រូវ​ប្រកាន់​និន្នាការ​អ្វី​នោះឡើយ ​ហើយ​មួយវិញទៀត​ធ្វើយ៉ាង​ណា​កុំ​ឲ្យ​ពួកគាត់​មានការ​ថ្នាំងថ្នាក់​នឹង​យើង​ឲ្យ​សោះ​។

ឯកឧត្តម​ បាន​សង្កត់ធ្ងន់ថា​«​សូម​បងប្អូន​ជា​សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​ទាំង​នៅ​ឃុំ ស្រុក​គាស់ក្រឡ​ទាំងអស់​ ត្រូវ​បន្ត​សាមគ្គី​គ្នា​ចុះ​ជួយ​ប្រជាពលរដ្ឋ ដែល​រង់​គ្រោះ​ដោយសារ​ទឹកជំនន់​ឲ្យ​បាន​គ្រប់ៗ​គ្នា ​ហើយ​ក្រៅពី​ការងារ​មនុស្សធម៌​ចុះ​ជួយ​ពលរដ្ឋ​នេះ​ត្រូវ​ខិតខំ​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស សេវា​សាធារណៈ​ ដោយ​មិនត្រូវ​ឲ្យ​គាត់​អាក់អន់​ស្រពន់ចិត្ត​អ្វី​នោះឡើយ​»​។

ថ្លែង​នៅក្នុង​ពិធី​នោះដែរ ឯកឧត្តម ​ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះជួយ​ស្រុក​គាស់ក្រឡ ​ក៏បាន​អំពាវនាវ​ដល់​ក្រុមការងារ​ទាំងអស់ ពេល​ចុះ​ធ្វើ​វេទិកា​ សាធារណៈ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​គប្បី​ត្រូវ​ស្រង់​ស្ថិតិ​បញ្ហា​របស់​ពួកគាត់​ឲ្យ​បាន​គ្រប់​ចំណុច ​ដែល​ពួកគាត់​លើក​មក ​ហើយ​បើ​បញ្ហា​ណា​ដែល​យើង​ត្រូវ​ដោះ​ស្រាយ​បាន​ភ្លាមៗ​គប្បី​ដោះស្រាយ​ជូន​ពួកគាត់​ និង​បញ្ហា​ណា ​ដែល​ពិបាក​ត្រូវ​រាយការណ៍​មក​ថ្នាក់លើ​ដើម្បី​ពិចារណា នឹង​ធ្វើ​ការ​ដោះស្រាយ​ជូន​ពួកគាត់​៕

អត្ថបទ​ ៖ បាន ចក់ ​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm