កម្ពុជារំពឹងទទួលបានមេដាយមាសជាង ៥០ គ្រឿង ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម

2023/02/04 06:27:41 pm        225

ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅ​ក្នុង​រយៈពេលជាង ១០០​ថ្ងៃ​ខាងមុខនេះ។ ក្នុងការធ្វើជាម្ចាស់ផ្ទះនេះ គឺកម្ពុជានឹង​មាន​អត្ត​ពលិក​ជាជន​មាន​ពិការ​ភាព ចូលរួមប្រកួតទាំង ១៣ប្រភេទកីឡា។ នេះជាការលើកឡើងរបស់ឯកឧត្តម យី វាសនា អគ្គ​លេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

តាមរយៈការតាមដានសកម្មភាពហ្វឹកហាត់របស់អត្តពលិកជាប្រចាំថ្ងៃ ឯកឧត្តម​បាន​បង្ហាញ​នូវ​ក្ដីសង្ឃឹមថា កម្ពុជានឹងទទួលបានមេដាយច្រើន សម្រាប់ការប្រកួតក្នុងឆ្នាំនេះ។ ឯកឧត្ដម​ជឿ​ជាក់​ថា ក្នុងការប្រកួតនេះ កម្ពុជានឹងអាចទទួលបានមេដាយមាសរហូតដល់៥៦គ្រឿង ជា​ចំនួន​ទ្វេដង​ នៃកា​រទទួលបានមេដាយរបស់កម្ពុជា ក្នុង​ការ​ចូលរួម​ប្រកួត​អាស៊ាន​ប៉ារ៉ា​ហ្គេម​កាល​ពី​លើក​ទី១១ នៅឥណ្ឌូនេស៊ី។ ការជឿជាក់នេះ ធ្វើឡើងក្រោមហេតុផលជាក់លាក់មួយចំនួន ដោយ​បូករួមទាំងចំនួនអត្តពលិក ការហ្វឹកហាត់ និង​កម្លាំង​ចិត្ត​នាំ​កិត្តិយស​ជូន​ជាតិ​របស់​ពួក​គេ​ជា​ដើម។

ក្នុងនាមអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ឯកឧត្តម​ក៏​បាន​លើក​ឡើង​ពី​ការ​យក​ចិត្ត​ទុកដាក់ចំពោះអត្តពលិកមានពិការភាព និងផ្ដល់តម្លៃជាខ្លាំងជូនពួកគេផងដែរ ក្នុងនោះ​មាន​តាំង​ពី​ការ​ទំនុក​បម្រុង និងផ្ដល់ជាថវិកាលើកទឹកចិត្តនៅពេលទទួលបានជ័យជម្នះជាដើម។ ចំពោះ​អត្ត​ពលិក ក៏បានបង្ហាញភាពជឿជាក់ និងប្ដេជ្ញា​ដណ្ដើម​យក​មេដាយ​ជូន​ជាតិ​ឱ្យ​បាន​ផង​ដែរ​។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នឹងរៀបចំឡើងក្រោយព្រឹត្តិការណ៍ស៊ីហ្គេមបានបិទបញ្ចប់។ ចំពោះ​ប្រភេទកីឡា គឺមានចំនួន ១៣ប្រភេទ ក្នុងនោះរួមមាន បាល់បោះជនពិការភ្នែក អត្តពលកម្ម​ជនពិការ វាយសី​ជនពិការ បាល់ទាត់​ចលករខួរក្បាល ប៊ូស្យា កីឡាអុកជនពិការ យូដូជនពិការ លើកទម្ងន់ជនពិការ បាល់ទះអង្គុយ ហែលទឹកជនពិការ បាល់ទះរទេះ និង​បាល់​ទាត់​ជនពិការភ្នែកជាដើម៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        37
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm