ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួប​សម្តែង​ការ​គួរសម​ជាមួយ​អនុ​ប្រធានាធិបតី​ឥណ្ឌា

2023/02/04 06:39:38 pm        97

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេ​បញ្ជាការ​កង​ទ័ពជើងគោក កាលពីម្សិលមិញ បាន​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ​ឯកឧត្តម ចាក់ឌីប ថាំងកា (Jagdeep Dhankha) អនុប្រធានាធិបតីឥណ្ឌា ក្នុង​ឱកាស នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច នៅរដ្ឋធានីញ៉ូដេលី ដែលនេះ គឺ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​បង្អស់ ក្រោមគំនិតផ្តួចផ្តើមរបស់ប្រមុខថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ដើម្បី​ជា​ការ​អបអរ​សាទរ​ខួប លើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការ ចាប់តាំងពីឆ្នាំ១៩៥២។

ឯកឧត្តម ចាក់ឌីប ថាំងកា ក្នុងជំនួបជាមួយ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​រំឭក​អំពី​ទំនាក់ទំនង​ជាប្រវត្តិសាស្ត្រដ៏យូរលង់រវាងកម្ពុជា និងឥណ្ឌា និង​បាន​សម្តែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ចំណង​មិត្តភាពជាប្រពៃណី ដែលត្រូវបានថែរក្សារឹងមាំរហូតមកដល់ពេលបច្ចុប្បន្ន ជា​ពិសេស​ការរីកចម្រើនទៅមុខ នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។

ឯកឧត្តម អនុប្រធានាធិបតី បានរំឭកផងដែរអំពីការធ្វើដំណើររបស់ឯកឧត្តម មកកាន់ប្រទេស កម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានកោតសរសើរកម្ពុជា អំពីជោគជ័យ និង​ការ​រៀបចំ​ដ៏​ល្អឥតខ្ចោះ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តមអនុប្រធានាធិបតី អំពីការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​បាន​សម្តែង​នូវ​មោទកភាព ព្រមជាមួយការអរគុណចំពោះការផ្តល់កិត្តិយស និង​បដិ​សណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ ដែលបានផ្តល់ ជូនគណៈប្រតិភូកងទ័ពជើងគោក នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ ពីសំណាក់រដ្ឋាភិបាល និងកងទ័ព នៃសាធារណរដ្ឋឥណ្ឌា ដែល​នេះ​ពិត​ជា​បាន​បង្ហាញ​អំពី​ការ​យក​ចិត្តទុកដាក់ និងការគោរពឱ្យតម្លៃចំពោះទំនាក់ទំនងកម្ពុជា-ឥណ្ឌា ដែល​ជា​ទំនាក់​ទំនង​ស្អិត​រមួតដិតដាម​ដោយដានប្រវត្តិសាស្ត្រដ៏យូរលង់រាប់ពាន់ឆ្នាំ។

ឧត្តមសេនីយ៍ឯក បានយកឱកាសនោះ ថ្លែងអំណរគុណចំពោះសាធារណរដ្ឋឥណ្ឌា ក្នុងនាមជា មិត្តល្អ ដែលតែងមានសមានចិត្តជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាជាប់រហូតមក ជាពិ​សេស​ក្នុង​កាលៈ​ទេសៈ ដែលកម្ពុជាបានជួបប្រទះការលំបាកក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយឥណ្ឌា​ជា​ប្រទេស​ប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជា នៅក្រោយការដួលរលំ នៃរបប​ខ្មែរ​ក្រហម និងក៏បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការជាច្រើន ដូចជា៖ ការ​ជួយ​បណ្តុះ​បណ្តាល​អភិវឌ្ឍ​ធន​ធានមនុស្ស ការចូលរួមក្នុងដំណើរការស្វែងរក សន្តិភាព ការ​បញ្ជូន​កង​កម្លាំង​ថែរក្សា​សន្តិភាព​មួកខៀវមកកម្ពុជា និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដើម៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        8
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        93
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm