លោក Blinken និយាយថា បាឡុងចារកម្មចិនជាការបំពានយ៉ាងច្បាស់លាស់ដែលលោកត្រូវផ្អាកដំណើរទស្សនកិច្ចទៅចិន

2023/02/04 07:08:39 pm        253

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនត្រូវបានផ្អាក ជាដំណើរទស្សនកិច្ចដែលត្រូវបានគេរំពឹងថាចាប់ផ្តើមនៅថ្ងៃសុក្រ ខណៈបាឡុងចារកម្មចិនដែលសង្ស័យបានហោះអណ្តែតលើសហរដ្ឋអាមេរិក។ លោក BLINKEN និយាយដោយមើលឃើញពីសកម្មភាពមិនអាចទទួលយកបានរបស់ប្រទេសចិន លោក​បានផ្អាកដំណើរទស្សនកិច្ចដែលបានគ្រោងទុកនៅចុងសប្តាហ៍នេះទៅកាន់ប្រទេសចិន។

ក្រសួង​ការពារជាតិបានប្រកាសថា ក្រសួងបានរកឃើញ និងកំពុងតាមដានបាឡុងស៊ើបការណ៍មានរយៈ​កម្ពស់ខ្ពស់ ដែលនៅតែមាននៅលើសហរដ្ឋអាមេរិក។ យើងជឿថា នេះគឺជាបាឡុងស៊ើបការណ៍របស់ ចិន។ វត្តមានបាឡុងស៊ើបការណ៍នៅក្នុងដែនអាកាសសហរដ្ឋអាមេរិក គឺជាការបំពានយ៉ាងច្បាស់​លាស់លើដែនអធិបតេយ្យភាព និងច្បាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក ដែលវាជាទង្វើមិនទទួលខុសត្រូវ ហើយការសម្រេចចិត្តរបស់ប្រទេសចិនក្នុងចំណាត់ការនេះនៅមុនថ្ងៃនៃដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក គឺធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារសំខាន់ៗចំពោះកិច្ច​ពិភាក្សា​ដែល​យើង​បាន​ត្រៀមទុក​រួច​ហើយ។ ក្រុមមន្ត្រីបាននិយាយថា មេដឹកនាំយោធាបានពិចារណាពីការបាញ់ទម្លាក់បាឡុងនេះនៅលើរដ្ឋ Montana កាលពីថ្ងៃពុធ ប៉ុន្តែបានបដិសេធដោយសារតែហានិភ័យសុវត្ថិភាពពីការធ្លាក់កម្ទេចកម្ទី។ ប្រទេសចិន​បាន​សម្តែង​ការសោកស្ដាយ​ចំពោះ​អ្វី​ដែល​ខ្លួនចាត់ទុកថា នាវា​អាកាសស៊ីវិល​បានរេចូល​ទឹកដីសហរដ្ឋ​អាមេរិក​បន្ទាប់ពី​ត្រូវបានបង្ហោះ​ចេញ​។

លោក Blinken និយាយថាលោកនឹងមិនកំណត់កាលបរិច្ឆេទថាតើលោកនឹងទៅប្រទេសចិននៅពេលណានោះទេ ហើយការផ្តោតសំខាន់គឺលើការដោះស្រាយឧប្បត្តិហេតុបច្ចុប្បន្ន។ អ្វីដែលសំខាន់បំផុតនាពេលនេះ គឺបាឡុងស៊ើបការណ៍នេះ ត្រូវតែយកចេញពីដែនអាកាសរបស់យើង។ ការផ្អាកនៃការធ្វើដំណើរទស្សនកិច្ចនេះគឺជាការប៉ះទង្គិចដល់ភាគីទាំងសងខាងដែលបានមើលឃើញថាវាជាឱកាសហួសពេលដើម្បីធ្វើឲ្យមានស្ថេរភាពទំនាក់ទំនងដែលកាន់តែប្រេះស្រាំជាមួយប្រទេសចិន។  

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        98
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        120
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm