មានការប្រកាសអាសន្ន​វាយឆ្មក់​តាម​អាកាស​ក្នុង​ទីក្រុង Kyiv ខណៈ​មេដឹកនាំ​​អឺរ៉ុបបើក​កិច្ច​ប្រជុំ​ជាមួយ​លោក Zelensky

2023/02/04 07:35:40 pm        398

ការប្រកាសអាសន្នការវាយឆ្មក់តាមអាកាសបានបន្លឺឡើងនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ ខណៈមេដឹកនាំសហភាពអឺរ៉ុបកំពុងស្ថិតនៅក្នុងរដ្ឋធានីប្រទេសអ៊ុយក្រែន ដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ីនិងអនាគតរបស់អ៊ុយក្រែនក្នុងការចូលរួមក្នុងប្លុកអឺរ៉ុប ជាមួយប្រធានាធិបតី លោក Volodymyr Zelenskyy ។

ប្រធានគណៈកម្មការប្រតិបត្តិរបស់សហភាពអឺរ៉ុប និងជាប្រធានមេដឹកនាំបណ្តាប្រទេសសហភាពអឺរ៉ុបទាំង ២៧ បានធ្វើដំណើរទៅកាន់ទីក្រុងគីវ ដើម្បីបង្ហាញពីការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈជិតដល់ខួបមួយឆ្នាំ នៃការវាយលុករបស់រុស្ស៊ីលើប្រទេសជិតខាងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ។

ប្រធានសហភាពអឺរ៉ុប លោក Charles Michel បានសរសេរនៅលើបណ្តា Twitter កាលពីថ្ងៃសុក្រថា «វានឹងពុំមានការបោះបង់ក្នុងការតាំងចិត្តរបស់យើងនោះទេ យើងនឹងគាំទ្រអ្នករាល់ជំហានក្នុងការធ្វើដំណើររបស់អ្នកចូលទៅកាន់សហភាពអឺរ៉ុប។

ពុំ​មាន​របាយការណ៍​ភ្លាមៗ​អំពី​ការ​វាយ​ប្រហារ​ដោយមីស៊ីល​ថ្មីនោះទេ ​បន្ទាប់​ពី​ការ​ព្រមាន​ពី​ការ​វាយ​ប្រហារតាម​អាកាស។ ជាមួយគ្នានេះ លោក Zelenskyy កំពុងអំពាវនាវឱ្យមានវិធានការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ីដោយសហភាពអឺរ៉ុប ប៉ុន្តែទណ្ឌកម្មថ្មីដែលប្លុកនេះកំពុងរៀបចំសម្រាប់ខួប នៃការវាយលុកត្រូវបានកំណត់ថាមិនសមស្របនឹងការទាមទាររបស់រដ្ឋាភិបាលលោក។

ទីក្រុង Kyiv បាន​ដាក់ពាក្យស្នើសុំ​ចូលទៅ​ក្នុង​ប្លុកនេះ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​រុស្ស៊ី​បាន​វាយលុកលើអ៊ុយក្រែន​កាល​ពី​ឆ្នាំ​មុន។ សហភាពអឺរ៉ុបបានទទួលយកពាក្យស្នើសុំនេះ ទោះបីជាខ្លួនបានច្រានចោលការអំពាវនាវរបស់អ៊ុយក្រែនឱ្យពន្លឿនសមាជិកភាពរបស់ខ្លួនក៏ដោយ ខណៈប្រទេសនេះកំពុងមានសង្រ្គាម។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        372
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        419
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        396

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm