ឆ្នាំ២០២២ គយរកចំណូលបានជិត ២៧០០លានដុល្លារ កើនជាង១៨ភាគរយធៀបនឹងឆ្នាំមុន

2023/02/04 07:49:42 pm        628

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងឆ្នាំ ២០២២ ប្រមូលចំណូលសរុបបានជិត ១១ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៦៩០ លានដុល្លារអាមេរិក កើនឡើងជាង ១៨ ភាគរយ ធៀបនឹងចំណូលប្រមូលក្នុងឆ្នាំ ២០២១។

ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា លើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករ ប្រចាំ​ឆ្នាំ​២០២២ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា លទ្ធ​ផល​ការងារ​សំខាន់ៗ​មួយ​ចំនួន ដែលសម្រេចបានក្នុងឆ្នាំ២០២២ ចំពោះ​ចំណូល​ដែល​ប្រមូល​បាន​មាន​ជិត​១១​ពាន់ប៊ីលានរៀល​ស្មើនឹងប្រមាណជាង ២៦៩០ លានដុល្លារអាមេរិក គឺ​សម្រេច​បាន​ជិត​១០៥​ភាគរយ​នៃ​ផែន​ការដែលបានកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ ក្នុង​នោះកា​រប្រមូលពីអាករលើតម្លៃបន្ថែមបានជាង ៤១៦៩ ប៊ីលានរៀលត្រូវនឹងជិត៣៨ ភាគរយ នៃ​ចំណូលសរុប, អាករពិសេសជាង ៤១៥១ ប៊ីលានរៀល ត្រូវនឹង ៣៧ ភាគរយ, ពន្ធគយ ២០៨៧ ប៊ីលានរៀល ត្រូវនឹង ១៩ ភាគរយ, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈជាង ៣៦៧ ប៊ីលានរៀល ត្រូវនឹងជាង ៣ ភាគរយ, និងអាករនាំចេញ និងកម្រៃផ្សេងៗមានចំនួនជាង ២២៣ ប៊ីលានរៀល ត្រូវនឹង ២ ភាគរយនៃចំណូលសរុប។

ចំពោះចំណូលតាមក្រុមទំនិញវិញ, គយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលលើយានយន្ត និង​គ្រឿង​ចក្រ​បានចំនួន ៥០៧៨ ប៊ីលានរៀល ត្រូវនឹងជាង៤៦ភាគរយ នៃចំណូលសរុប, ទំនិញ​ចម្រុះ​ជា​ង ៣០៣២ ប៊ីលានរៀល ត្រូវនឹងជាង២៧ភាគរយ, ផលិតផលតេលសិលា ២២៣៨ ប៊ីលាន​រៀល ត្រូវនឹងជាង២០ភា គរយ, និងសម្ភារសំណង់ និងកម្រៃផ្សេងៗមានចំនួនជាង ៦៤៩ ប៊ីលានរៀល ត្រូវនឹងជិត៦ភាគរយ នៃចំណូលសរុប។

ចំណែកការធ្វើពាណិជ្ជកម្មក្រៅប្រទេស នៅក្នុងឆ្នាំ២០២២, ទំហំ​ពាណិជ្ជកម្ម​នាំ​ចូល​មាន​ចំនួន​ជាង ២៥ ពាន់លានដុល្លារ កើនឡើងប្រមាណជិត១២ភាគរយធៀបនឹងឆ្នាំ២០២១ ដែល​ក្នុង​នោះ​ទំ​និញនាំចូលសំខាន់ៗរួមមាន យានយន្តនិងគ្រឿងចក្រ, ផលិតផលតេលសិលា, វត្ថុធាតុដើម និ​ង​គ្រឿងម៉ាស៊ីនបម្រើដ ល់គម្រោងវិនិយោគ, គ្រឿងសំណង់, គ្រឿងឧបភោគ-បរិភោគ និង​ទំនិញ​ចម្រុះ​ផ្សេងទៀត។ ដោយឡែ ក​ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​មាន​ចំនួន​ជាង​ ២២​ពាន់​លាន​ដុល្លារ កើនឡើងជាង១៦ភាគរយធៀបនឹងឆ្នាំ ២០២១ ក្នុងនោះ​ផលិត​ផល​កាត់​ដេរ​កំណើន​ជាង​១៤​ភាគរយ, ផលិតផលវិនិយោគមិនមែនកាត់ដេរ មា នដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំ​ខ្សែ​ភ្លើង កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងប ន្លាស់រថយន្ត និងផលិត​ផល​ឧស្សាហកម្ម​ផ្សេងៗទៀត មានកំណើនជាង២៦ភាគរយ និងកសិផលមាន​កំណើន​ជាង​៦​ភាគ​រយ​ផង​ដែរ៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm