រុស្ស៊ីបង្ហាញវីដេអូ សមយុទ្ធរថក្រោះ ខណៈភាព​តានតឹង​កើន​ឡើង​ជុំវិញការផ្គត់ផ្គង់​របស់​លោកខាងលិច​ដល់អ៊ុយក្រែន

2023/02/04 08:04:15 pm        370

ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយកាលពីថ្ងៃសុក្រ នូវរូបភាព​វីដេអូ នៃ​កង​ពល​រថក្រោះ​របស់​ខ្លួន​ដែល​កំពុង​ធ្វើ​សមយុទ្ធយោធា ខណៈភាពតាន​តឹង​បាន​បន្ត​កើន​ឡើង​ជុំវិញ​ការ​ផ្គត់ផ្គង់​រថពាស​ដែក​របស់​ប្រទេស​លោកខាងលិចដល់អ៊ុយក្រែន។

កងពល បានបង្ហាញពីការបាញ់ផ្លោងចេញពីរថក្រោះ T-90M ដែលត្រូវ​បាន​គេ​និយាយថា​ ជា​របស់​អង្គភាព​រថ​ក្រោះយោធាភាគខាងលិច។ ក្រុម​យោធា​ត្រូវ​បាន​គេ​និយាយថា​ កំពុង​អនុវត្ត​ការ​វាយ​លុក​គោល​ដៅ​នៅចម្ងាយរហូតដល់ ៥គីឡូម៉ែត្រ ដោយធ្វើត្រាប់មានរថពាសដែក និង​យន្តហោះ​របស់​សត្រូវ​នៅក្នុងទីតាំងហ្វឹកហាត់យោធានៅតំបន់ Leningrad ភាគខាងជើងប្រទេសរុស្ស៊ី។

អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់កាលពីថ្ងៃសុក្រក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៊ែរឡាំង ថា សម​យុទ្ធនេះបានធ្វើឡើង ខណៈ​ប្រទេស​អាល្លឺម៉ង់​បាន​អនុម័ត​ការ​នាំ​ចេញ​រថក្រោះ​ប្រយុទ្ធ​ឡេភឺត​ជំនាន់​ទី១ (Leopard 1) ទៅកាន់ប្រទេសអ៊ុយក្រែនពីឃ្លាំងស្តុកឧស្សាហកម្ម។ លោក ស្តេហ្វេន ហេបេស្ត្រេត (Steffen Hebestrait) បាននិយាយថា លោកអាចបញ្ជាក់បានថា មានការ​អនុញ្ញាត​ការ​នាំ​ចេញ ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើចំនួនរថក្រោះដែលនឹងត្រូវនាំចេញនោះទេ។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍បានិយាយថា រុស្ស៊ីកំពុង​ប្រឈម​មុខ​ជា​មួយ​ប្រទេសអាល្លឺម៉ង់ម្តងទៀតនៅលើសមរភូមិ ខណៈលោក​បាន​រិះគន់​ការ​សន្យា​ដំបូង​របស់​ទីក្រុង​ប៊ែរឡាំង ក្នុងការបញ្ជូនថក្រោះ ឡេភឺតជំនាន់ទី២ (Leopard 2) ដើម្បីជួយអ៊ុយក្រែននៅលើ សមរភូមិ​។ លោកបានព្រមានថា យើងមិនបញ្ជូនរថក្រោះរបស់យើងទៅកាន់ព្រំដែនរបស់ពួកគេទេ ប៉ុន្តែ​យើងមានមធ្យោបាយឆ្លើយតប ហើយវានឹងមិនបញ្ចប់ដោយការប្រើប្រាស់រថពាសដែកនោះទេ៕

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        22
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        65
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm