ឯកឧត្តម សាយ សំ​អាល់​៖ «​ស្ថិតក្រោម​ដំបូល​នៃ​សុខសន្តិភាព ស្ថិរភាព​​នយោបាយ កម្ពុជា​បានធ្វើ​ដំណើរ​មកដល់​ចំណុច​មួយ​ដែល​ប្រទេសជាតិ​ស្គាល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​មាន​កម្រិតជីវភាព ​និង​មានចំណេះដឹង​កាន់តែ​ប្រសើរ​»

2023/02/05 04:20:48 pm        102

ព្រះសីហនុ៖ «​ស្ថិតក្រោម​ដំបូល​នៃ​សុខសន្តិភាព ស្ថិរភាព​នយោបាយ កម្ពុជា​បានធ្វើ​ដំណើរ​មកដល់​ចំណុច​មួយ​ដែល​ប្រទេសជាតិ​ស្គាល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​មាន​កម្រិតជីវភាព ​និង​មានចំណេះដឹង​កាន់តែ​ប្រសើរ​»​។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់ឯកឧត្តម សាយ សំ​អាល់ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ “​សេចក្ដីសម្រេចចិត្ត​នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស របស់​គណបក្ស​ប្រជាជន​កម្ពុជា​” ជូន​ដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ស្នាក់ការ​គណបក្ស​ខេត្ត​ព្រះសីហនុ​។

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ប្រធានបាន​គូសបញ្ជាក់​បន្ថែមថា កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​មុន​វិបត្តិ​កូ​វីដ​១៩ ក្នុង​រង្វង់​ប្រមាណ ៧,៥% បានធ្វើ​ឲ្យ​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ និង​ជា​ចលករ​ប្រែក្លាយ​កម្ពុជា​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​ ប្រែក្លាយ​ខ្លួន​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រាក់ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ តម្រូវការ​ជា​មូលដ្ឋាន រួមមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទឹក អគ្គិសនី ដែល​បាន​ពង្រីក​យ៉ាង​ឆាប់រហ័ស ផ្តល់ជូន​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស បាន​បង្ក​លក្ខណៈ​ឲ្យ​ការរស់នៅ​ប្រចាំថ្ងៃ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន លើកកម្ពស់​គុណភាព​ជីវិត​។​ ​ឯកឧត្តម​ប្រធាន​បានលើកឡើង​នូវ​ចំណុច​ត្រូវ​ស្វែងយល់​ ក្នុង​ដំណើរ​កម្ពុជា​រហូត​មក​ដល់ពេលនេះ ទី​១៖​ ការបោះ​ឆ្នោត​ ៥​ឆ្នាំ​ម្ដង ដែល​ស្តែងចេញ​នូវ​ភាពជោគជ័យ​នៃ​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទាំងប្រទេស និង​ទី​២៖ ​ធន​ធាន​មនុស្ស ដោយ​កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​សេដ្ឋកិច្ច​ពឹង​ផ្អែកលើ​ធនធានធម្មជាតិ មក​ពឹង​ផ្អែកលើ​កា​ផ្តល់​សេវាកម្ម ឧស្សាហកម្ម និង​បានប្រែក្លាយ​ពី​ការធ្វើ​កសិកម្ម​បែប​បុរាណ មក​កសិកម្ម​បែប​ទំនើប​។​

​ឯកឧត្តម​ប្រធាន​បាន​គូសបញ្ជាក់​បន្ថែមថា ដើម្បី​រួមចំណែក​ក្នុង​ដំណើរ​កសាង​ឧត្ដមភាព​កម្ពុជា យើង​ម្នាក់ៗ​គួរ​ចេះ​ស្វែងយល់ និង​មាន​ការគិត​ឲ្យ​បាន​វែងឆ្ងាយ​ទៅលើ ទី​១៖​ ស្វែងយល់​ឲ្យ​បាន​ស៊ីជម្រៅ​ពី​ស្ថានភាព​ និង​និន្នាការ​សកលលោក និង​ទី​២៖ ​ដឹង​ពី​ស្ថានភាព​កម្ពុជា​ខ្លួនឯង ថា​តើ​កម្ពុជា​យើង​នៅ​ចំណុច​ណា​។​ ​នាឱកាស​នោះ​ផងដែរ ឯកឧត្តម គួច ចំរើន សមាជិក​គណៈកម្មការ​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត បាន​ឡើង​អាន​ផែនការ​រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ របស់​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជាជូន​ដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ​ផង​ដែរ​៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm