តំណាងរាស្ត្រ​ខេត្តពោធិ៍សាត់អំពាវនាវ​ដល់​ពលរ​ដ្ឋ​ឱ្យ​បន្ត​គាំទ្រ​គោលនយោបាយ​រាជរដ្ឋាភិបាល​

2023/02/05 08:21:53 pm        99

ពោធិ៍សាត់៖ ឯកឧត្ដម រ៉ូ​ហ្វី អូស្មាន តំណាងរាស្ត្រ​មណ្ឌល​ពោធិ៍សាត់ បាន​ស្នើ​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ខ្មែរ​ឥស្លាម ឱ្យ​បន្ត​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ខិតខំ​បម្រើ​ប្រជា​ពលរដ្ឋ និង​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​រីកចម្រើន​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ។​

​នៅក្នុង​ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ខ្មែរ​ឥស្លាម​ដែល​ងាយ​រងគ្រោះ​របស់​អង្គការ​រ៉ា​ប៊ី​តា (RABITA) នៃ​ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីតក្នុង​ខេត្ត​ពោធិ៍សាត់​ចំនួន​ ៣០០​គ្រួសារ ឯកឧត្ដម រ៉ូ​ហ្វី អូស្មាន បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​បាន​នឹង​កំពុង​ខិតខំ​ខ្លាំង​ណាស់ ក្នុង​ការស្ដារ​ប្រទេស​ឡើងវិញ​ពី​ភាព​ខ្ទេចខ្ទាំ និង​ភាព​មហន្តរាយ​បន្សល់​ពី​សម័យ ប៉ុល ពត រហូត​ធ្វើ​ឲ្យ​កម្ពុជា​មាន​សម្ទុះ​សេដ្ឋកិច្ច​ឡើង​ខ្ពស់ ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ។​ ​ឯកឧត្តម​បាន​បន្តថា នៅពេល​កម្ពុជា​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដូច​បណ្ដា​ប្រទេស​ដទៃ​នៅ​លើ​សកល​លោក សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​មាន​ការចូលរួម​ពី​ស្ថាប័ន​នានា និង​ពលរដ្ឋ​ផង​នោះបាន​ជម្នះ​នូវ​ឧបសគ្គ​នេះ​រហូត​គ្រប់គ្រង​ស្ថានភាព​បាន និង​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ រួម​ទាំង​កិច្ចប្រជុំ​ពាក់ព័ន្ធ មាន​ថ្នាក់ដឹកនាំប្រទេស​មហាអំណាច និង​ថ្នាក់ដឹកនាំ​ប្រទេស​ជាច្រើន​បាន​ចូលរួម និង​កោតសរសើរ​ពី​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ របស់​កម្ពុជា។​

​ឯកឧត្តម​តំណាងរាស្ត្រ​បាន​បន្ថែមថា ក្នុង​រយៈពេល​ដ៏​ខ្លី សេដ្ឋកិច្ចកម្ពុជា​បាន​ងើប​ឡើងវិញ​យ៉ាង​ឆាប់​រហ័សជាមួយ​កំណើន ​៣​ភាគរយ​នៅ​ឆ្នាំ​២០២១, នៅ​ឆ្នាំ​២០២២ បាន​ប៉ាន់ប្រមាណ​ថាមាន​កំណើន ៥,២​ភាគរយ ហើយ​នៅ​ឆ្នាំ​២០២៣ រំពឹងថា​កើន ​៥,៦​ភាគរយ ដែល​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​នេះ គឺ​សុទ្ធសឹងតែ​ដើម្បី​ផលប្រយោជន៍​របស់​ពល​រដ្ឋ។​ ​ឯកឧត្ដម រ៉ូ​ហ្វី អូស្មាន បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរឥស្លាមបន្ត​គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​សម្ដេច​តេ​ជោ​បាន​ដឹកនាំ​ប្រទេស​បន្ត​ទៀត រួមទាំង​គាំទ្រ​បេក្ខភាព​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត ហើយ​ឯកឧត្តម​ក៏បាន​អំពាវនាវ​ឱ្យ​យុវជន ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អបអរ​គ្រប់​សកម្មភាព ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ នេះ៕ ​អត្ថបទ​៖ ពៅ ភិ​រុណ

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        2
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        106
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm