«​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មក​រួមរស់​ជីវភាព​ន​យោ​បាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ក្ដី​សង្ឃឹម​សម្រាប់​យើងទាំងអស់គ្នា​»

2023/02/06 12:19:45 am        562

​ព្រះសីហនុ​៖ «​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មក​រួមរស់​ជីវភាព​ន​យោ​បាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ក្ដីសង្ឃឹម​សម្រាប់​យើងទាំងអស់គ្នា​»​។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់ឯកឧត្តម សាយ សំ​អាល់ សមាជិក​គណៈកម្មាធិការ​កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​បិត​ត្រាំ​ង ឃុំ​រាម ឃុំ​សាមគ្គី និង​ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ប្រព្រឹត្តទៅ​នា​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣​។

​ឯកឧត្តម សាយ សំ​អាល់ បាន​សម្ដែង​នូវ​ការអបអរសាទរ​ដល់​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទើប​ត្រូវបាន​បញ្ចូល​ថ្មី​ទាំងអស់ និង​ថ្លែងអំណរគុណ​ចំពោះ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ ក្នុង​ការ​មក​រួមរស់​ជី​វ​ភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​ ​ឯកឧត្តម​ក៏បាន​សង្កត់​ធ្ងន់​ថា នេះ​គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ដើម្បី​ចូលរួម​កសាង​សង្គម​កម្ពុជា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​តែមួយគត់​បាន​រួម​រស់​ជាមួយ​ប្រជាជន​កម្ពុជា​នៅ​គ្រប់​ដំណាក់កាល និង​គ្រប់​កាលៈទេសៈ និង​ដែល​បាន​លះបង់ និង​បាន​រួមគ្នា​កសាង​សង្គម​កម្ពុជា​តាំងពី​ចំណុចសូន្យ​ឆ្ពោះទៅ​វឌ្ឍនភាព និង​ក្ដីសង្ឃឹម​រហូតដល់​មាន​អ្វីៗ​ដូច​សព្វថ្ងៃ​។

​ឯកឧត្ដម​បន្តថា កម្រិតជីវភាព​ប្រជាពលរដ្ឋ គុណភាព​ជីវិត​កាន់តែ​ប្រសើរ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​យ៉ាង​ឆាប់រហ័ស ស្ដែង​ចេញ​តាមរយៈ​កំណើន​សេដ្ឋកិច្ច​ជាង​ ២​ទស្សវត្ស​ជាប់ៗ​គ្នា​ក្នុង​រង្វង់ ៧,៥% និង​ការ​លេច​ចេញ​នូវ​សមិទ្ធផល​ជាតិ​ធំៗ​ជាច្រើន ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម​របស់​កម្ពុជា​។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ចំណុច​យុទ្ធសាស្ត្រ​របស់​កម្ពុជា​គឺ​រក្សា​ឲ្យ​បាន​ដាច់ខាត​សន្ដិភាព​។ សន្ដិភាព​គឺ​តម្លៃ​ស្នូល​អាច​ឲ្យ​កម្ពុជា​យើង​បន្តដំណើរ កសាង​នូវ​វិបុលភាព​សង្គម មាន​សិទ្ធិសេរីភាព​ និង​ការរស់រានមានជីវិត មានការ​អភិវឌ្ឍ​ប្រទេស និង​មាន​អ្វីៗ​គ្រប់យ៉ាង​៕

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        2
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        106
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm