អបអរសាទរ​! កម្ពុជា​ទទួល​ជ័យលាភី​សរុប​ ១៧ ពី​ការអនុវត្ត​ស្តង់ដា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២៣

2023/02/06 04:40:07 am        804

ឥណ្ឌូនេស៊ី៖ កម្ពុជា​ទទួល​ជ័យលាភី​ និង​ពានរង្វាន់​សរុប​ចំនួន​១៧ ពី​ការអនុវត្ត​ស្តង់ដា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២៣ ក្នុងនោះ​មាន​រង្វាន់​ផ្ទះ​ស្នាក់​ស្តង់ដា​អាស៊ានចំនួន​៥ រង្វាន់​សហគមន៍​ទេសចរណ៍​ស្តង់ដា​អាស៊ានចំនួន​៣ រង្វាន់​បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ានចំនួន​៥ និង​រង្វាន់​សេវា​ស្ប៉ា​ស្តង់ដា​អាស៊ានចំនួន​៤​។ ​គួរ​ជម្រាប​ថា ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​២០២៣ ដែល​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីក្រុង​យុ​ក្យា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី អាស៊ាន​បានផ្តល់​ពានរង្វាន់​ស្តង់ដា​ទេសចរណ៍​អាស៊ាន​២០២៣ ចំនួន​១៥៨ លើ​ការអនុវត្ត​ស្ដង់ដា​៖

១. ផ្ទះ​ស្នាក់​ស្តង់ដា​អាស៊ាន​ចំនួន​៤៣

២. សហគមន៍​ទេសចរណ៍​ស្តង់ដា​អាស៊ាន​ចំនួន​២៩

៣. បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ានចំនួន​៤៨

៤. សេវា​ស្ប៉ា​ស្តង់ដា​អាស៊ានចំនួន​៣៨​។​

​ឯកឧត្ដម ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងទេសចរណ៍បានឱ្យដឹងថា «​នាឱកាស​នោះដែរ អាស៊ាន​ក៏បាន​ប្រគល់ជូន​ម្ចាស់​ទីតាំង​ទេសចរណ៍​នៅ​កម្ពុជា​នូវ​ជ័យលាភី​ចំនួន​១៧ ដែលមាន​ទីតាំង​នៅក្នុង​រាជធានី​-​ខេត្ត​ចំនួន​៨»​។​ ឯកឧត្ដម ថោង រដ្ឋ​សក្តិ បាន​បន្តថា តំណាង​ជ័យលាភី​កម្ពុជា​ដែល​បាន​ឡើង​ទទួល​ពានរង្វាន់​នោះ រួមមាន​៖ តំណាង​ម្ចាស់​សហគមន៍ ម្ចាស់​គម្រោង មន្ត្រី​មន្ទីរ​ទេសចរណ៍ មន្ត្រី​រាជធានី​-​ខេត្ត ក្រោម​ការដឹកនាំ​ដោយ​លោក​អភិបាលរង​មកពី​រាជធានី​ភ្នំពេញ ខេត្តកោះកុង ខេត្តកំពត ខេត្ត​ព្រះសីហនុ ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ធំ​។​ ​ឯកឧត្ដម ថោង រដ្ឋ​សក្តិ បាន​បញ្ជាក់ថា ជ័យលាភី​ និង​ពានរង្វាន់​ដែល​ម្ចាស់​ទីតាំងនៅ​កម្ពុជា​ទទួល​បាន​នោះ​រួមមាន​៖

១. រង្វាន់​ផ្ទះ​ស្នាក់​ស្តង់ដា​អាស៊ានចំនួន​៥៖ ផ្ទះ​ស្នាក់ Eagle ផ្ទះ​ស្នាក់ Black Bear និង​ផ្ទះ​ស្នាក់ Mien Mien ក្នុង​ខេត្តកោះកុង ផ្ទះ​ស្នាក់​ត្រពាំង​សង្កែក្នុង​ខេត្តកំពត និង​ផ្ទះ​ស្នាក់​សំបូរ​ព្រៃ​គុកក្នុង​ខេត្តកំពង់ធំ​។​

២. រង្វាន់​សហគមន៍​ទេសចរណ៍​ស្តង់ដា​អាស៊ានចំនួន​៣៖ សហគមន៍​អេកូ​ទេសចរណ៍​ត្រពាំង​សង្កែ ក្នុង​ខេត្តកំពត សហគមន៍​អេកូ​ទេសចរណ៍​កោះ​ហានក្នុង​ខេត្តស្ទឹងត្រែង និង​សហគមន៍​អេកូ​ទេសចរណ៍​អន្លង់​ធំក្នុង​ខេត្តសៀមរាប​។​

៣. រង្វាន់​បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ានចំនួន​៥៖ បង្គន់​អនាម័យ​សាធារណៈ Aeon Mall Phnom Penh ក្នុង​រាជធានី​ភ្នំពេញ បង្គន់​អនាម័យ​សាធារណៈ​លេខ​៤ ក្នុង​ខេត្ត​ព្រះសីហនុ បង្គន់​អនាម័យ​សាធារណៈ​ស្រះស្រង់ ក្នុង​គ្រឹះស្ថាន​អង្គរ បង្គន់​អនាម័យ​សាធារណៈ PTT ក្នុង​ខេត្តកោះកុង និង​បង្គន់​អនាម័យ​សាធារណៈ​ស្តុ​ប​ពេជ្រនិល ក្នុង​ខេត្តកំពង់ស្ពឺ​។​

៤. រង្វាន់​សេវា​ស្ប៉ា​ស្តង់ដា​អាស៊ាន ចំនួន​៤៖ សេវា​ស្ប៉ា SPA Temple ក្នុង​សណ្ឋាគារ​កាំបូ​ឌា រាជធានី​ភ្នំពេញ សេវា​ស្ប៉ា JIVAPITA SPA ក្នុង​សណ្ឋាគារ Royal Residence ភ្នំពេញ សេវា​ស្ប៉ា SO SPA with LÓCCITANCE ក្នុង​សណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort ខេត្តសៀមរាប និង​សេវា​ស្ប៉ា SPA at Naga World ក្នុង​សណ្ឋាគារ Naga World ភ្នំពេញ​។​

​ឯកឧត្ដម​អគ្គនាយក​បាន​បន្តទៀតថា តាមរយៈ​ការទទួល​ជ័យលាភី​រង្វាន់​ស្តង់ដា​ទេសចរណ៍​អាស៊ាន​២០២៣​នេះ ក៏ដូចជា​ការអភិវឌ្ឍ​ហេ​ដ្ឋា​រ​ច​សម្ពន្ធ​ជាច្រើន និង​ការរៀបចំ​ព្រឹត្តិការណ៍​ធំៗ​ប្រកបដោយ​ជោគជ័យ​ខ្ពស់​កន្លងមក​នៅ​កម្ពុជា បានបញ្ជាក់​ឱ្យឃើញ​កាន់តែច្បាស់​ថា​កម្ពុ​ជាមាន​ផលិតផល និង​គោលដៅ​ទេសចរណ៍​ទាក់ទាញ​ច្រើន​សម្រាប់​ទៅលេង​កម្សាន្ត​ប្រកបដោយ​ភាពងាយស្រួល កក់ក្តៅ សុវត្ថិភាព ស្អាត និង​បៃតង ស្របពេល​ជាមួយ​ដែល​កម្ពុជា​កំពុង​ផ្សព្វផ្សាយ​ពី​ឆ្នាំ​ទស្សនា​កម្ពុជា​ឆ្នាំ​២០២៣ Visit Cambodia 2023 និង​កំពុង​ត្រៀមខ្លួន​ឆ្ពោះទៅ​ការរៀបចំ​ព្រឹត្តិការ​កីឡា​ស៉ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​នេះ ដែលជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​នៅ​កម្ពុជា ខណៈ​ចលនា​ទេសចរណ៍​ក្នុងស្រុក​កំពុង​បន្ត​ងើបឡើង ដែលជា​សញ្ញាណ​មួយ​ផ្តល់នូវ​ទំនុកចិត្ត និង​ការទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា​បាន​កាន់តែច្រើន​ថែមទៀត​នាពេលខាងមុខ​។​

​សូមបញ្ជាក់ថា ជ័យលាភី​រង្វាន់​ស្តង់ដា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២៤ នឹង​គ្រោង​រៀបចំឡើង​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ដែលជា​ប្រទេស​ម្ចាស់ផ្ទះ​បន្ទាប់​ក្រោម​ប្រធានបទ​៖ ទេសចរណ៍​ប្រកបដោយ​គុណភាព និង​ការទទួលខុសត្រូវ - ចីរភាព​អនាគត​អាស៊ាន (Quality and Responsible Tourism - Sustaining ASEAN Future)៕

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm