ថ្នាក់ដឹកនាំគណបក្សនានាផ្ញើសាររំលែកទុក្ខ និងអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា

2023/02/06 03:54:00 pm        660

ភ្នំពេញ៖ ប្រធានគណបក្សនានានៅកម្ពុជា បានផ្ញើសាររំលែកទុក្ខ និងអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធ ជាបន្តបន្ទាប់ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងត្រូវជាប្អូនថ្លៃរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានមរណភាព កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ។

តាមរយៈព្រះសារ និងសាររបស់បណ្តាគណបក្សនានា ដែលបានគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសពលោកជំទាវ ប៊ុន សុថា បាន លើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណបក្ស មាន​ហឫទ័យ និងសេចក្តីរន្ធត់ក្តុកក្តួល និងសោកសង្រេងយ៉ាងក្រៃលែង ដោយបានទទួលព័ត៌មានដ៏សែនក្រៀមក្រំ ស្តីពីមរណភាព របស់ លោកជំទាវ ប៊ុន សុថា ដែលត្រូវជាប្អូនបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងត្រូវជាប្អូនថ្លៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

ព្រះសារ និងសាររបស់បណ្តាព្រះប្រធាន និងប្រធានគណបក្សទាំងនោះ បានលើកឡើងទៀតថា មរណភាព នៃលោកជំទាវ ប៊ុន សុថា គឺជាការបាត់បង់នូវកុលធីតាខ្មែរមួយរូប ប្រកបដោយ​ចរិយា​សម្បត្តិ ថ្លៃថ្នូរ ដែលបានបូជាកម្លាំងកាយចិត្តដ៏ល្អប្រពៃ ក្នុងការចិញ្ចឹមបីបាច់ថែរក្សា អប់រំ​ទូន្មាន​កូនចៅ ឲ្យមានស្មារតីស្នេហាជាតិដ៏​ឧត្តុង្គឧត្តម ព្រមទាំងបានចូលរួមបំពេញភារកិច្ច កតព្វកិច្ច ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ គួរជាទីកោតសរសើរ និងមានមោទនភាពយ៉ាងក្រៃលែង។

ព្រះសារ និងសារដដែលនេះ បានបញ្ជាក់ទៀតថា ក្នុងឱកាសដ៏សោកសៅនេះ ក្នុងនាមព្រះប្រធាន និងប្រធានគណបក្ស និងសមាជិក-សមាជិកាគណបក្សទាំងអស់ សូមសម្តែងនូវសមានទុក្ខ និងការសោក ស្តាយឥតឧបមា និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រមបំផុត ចំពោះវិញ្ញាណក្ខន្ធ​របស់លោកជំទាវ ប៊ុន សុថា និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ របស់លោកជំទាវ សូមបាន​ទៅ​សោកសុខ​ក្នុងសុគតិភព កុំបីឃ្លៀង ឃ្លាតឡើយផងដែរ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        96
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm