ព្រំ សំណាង​ យកឈ្នះ​កីឡាករ​អង់គ្លេស Thomas Carpenter យក​ខ្សែក្រវាត់​ពីស​ង្វៀន Thai Fight

2023/02/06 04:30:46 pm        189

​ប្រដាល់៖ ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​កម្ពុជា ព្រំ សំណាង​ ជាថ្មី​ម្តងទៀត​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រីករាយ​រំភើប តាមរយៈ​ជ័យជំនះ​លើ​កីឡាករ​អង់គ្លេស Thomas Carpenter យក​ខ្សែក្រវាត់​មួយទៀត​ពីស​ង្វៀន​លំដាប់​កំពូល​របស់​ថៃ Thai Fight​។

​​បន្ទាប់ពី ធឿន ធារ៉ា​ ដែល​ធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រំភើបចិត្ត​ស្ទើរ​ស្រក់​ទឹកភ្នែក ​ក្រោយ​យកឈ្នះ​កំពូល​កីឡាករ​ថៃ សៃ​យុគ ដោយ​វាយ​ សៃ​យុគ ​ឱ្យ​បែក អាជ្ញាកណ្តាល​បញ្ឈប់​ការប្រកួត​កាលពី​ចុងឆ្នាំ២០២២ នោះ ព្រំ សំណាង ដែលមាន​អាជីព​មួយទៀត​ជាជាង​កាត់សក់​នោះក៏​មិន​ខុសពី​ ធា​រ៉ា ​ដែរដោយ​ប្រើ​ជង្គង់​ផ្តួល​កីឡាករ​អង់គ្លេស Thomas Carpenter ឱ្យ​បោះបង់​ការប្រកួត​នៅ​ទឹក​ទី១​។

​​ជ័យជំនះ​នេះ​បានធ្វើឱ្យ​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ទឹកដី​ថៃ និង​ធ្វើដំណើរ​ទៅ​ទស្សនា ក៏ដូចជាអ្នក​តាម​ដាម​ពី​ទឹកដី​កម្ពុជា​ទៅមាន​ក្តីរំភើប​ជាខ្លាំង​តាមរយៈ​ជ័យជំនះ​បន្ថែមទៀត​ ក្នុងការ​លើកស្ទួយ​ប្រដាល់​គុន​ខ្មែរលើ​ឆាក​អន្តរជាតិ​បន្ថែមទៀត ស្រប​ពេលដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំនេះ ដែល​ប្រើ​វិញ្ញាសា​គុន​ខ្មែរ​ជា​លើកដំបូង​។ សូមបញ្ជាក់ថា ព្រំ សំណាង មុនពេល​ចេញដំណើរ​ទៅ​ប្រកួត​ ក៏មាន​ការជួយឧបត្ថម្ភ​គាំទ្រ​យ៉ាងច្រើនពី​ប្រជា​ពលរដ្ឋ​ខ្មែរ​បន្តិច​ម្នាក់ៗ រួម​ជាមួយនឹង​ការឧបត្ថម្ភ​ពី​សប្បុរសជន​មួយចំនួន​ក្នុងការ​ធ្វើដំណើរ ហើយក៏​មានការ​ឧបត្ថម្ភ​បន្ថែមទៀត​តាមរយៈ​ជ័យជំនះ​នេះ​ផងដែរ​៕ ​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        66
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm