វត្តអារាមក្នុងរាជធានីភ្នំពេញចំនួន១៥០វត្ត បានទទួលទេយ្យទានពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

2021/04/27 09:59:58 am        273

ភ្នំពេញ៖ ទេយ្យទានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលមានអង្ករ និងជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ បានប្រគេនដល់វត្តចំនួន១៥០វត្ត ទូទាំងរាជធានីភ្នំពេញ បន្ទាប់ពីការប្រគេនរយៈពេល ០៤ថ្ងៃជាប់ៗកន្លងមកនេះ ដោយមានការចូលរួមប្រគេនដោយផ្ទាល់ពី ឯកឧត្តម ឆារស៏ វ៉ាន់ , ឯកឧត្តម សៅ ភិរុណ , លោក ជិន ប៊ុនធឿន និងលោកស្រី ស្បោង សំបូរ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងមានការចូលរួមពីកងអន្តរាគមន៍លេខ៩ ការពារគោលដៅទីស្ដីការនាយករដ្ឋមន្ត្រី ទីស្ដីការគណៈរដ្ឋមន្ត្រី និង កងអន្តរាគមន័ទី១០ ដឹកជញ្ជូន១៤៤ ក្នុងការដឹកជញ្ជូនទេយ្យទានទាំងអស់នោះដើម្បីប្រគេនព្រះសង្ឃតាមវត្តនីមួយៗ។ 


ប្រតិភូតំណាងបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ដែលកំពុងទទួលរងផលប៉ះពាល់នូវការបិទខ្ទប់រាជធានីភ្នំពេញដោយសារជម្ងឺកូវីដ-១៩នាពេលនេះ។ ព្រោះក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងឆ្លង រីករាល ដាលនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ គឺតម្រូវឲ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩ ក្នុងនោះផងដែរព្រះសង្ឃមិនអាចបិណ្ឌបាត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់មកប្រគេនព្រះសង្ឃបានដែរនោះ ទើបសម្ដេចតេជោលោកបានគិតគូរអំពីទុក្ខ ការលំបាករបស់ព្រះសង្ឃគ្រប់ព្រះសង្ឃតាមទីអារាមនានា។ ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គបានប្រគេនពរសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីជម្ងឺទាំងឡាយទាំងពួង និងជោគជ័យក្នុងការដឹកនាំប្រទេសជាតិតទៅមុខទៀត។


សម្រាប់អំណោយជាទេយ្យទាន ក្នុង១វត្តៗទទួលបាន:

១-អង្ករចំនួន១តោន

២-ត្រីខចំនួន២កេសមាន២០យួរ (ក្នុង១យួរ មាន១០កំប៉ុង)ស្មើ ២០០ កំប៉ុង២៤៨ កេស

៣-មីចំនួន២០កេស

៤- ទឹកផ្លែឈើគ្រប់មុខចំនួន១០កេស (ក្នុង ១ កេសមាន២៤កំប៉ុង)

៥-ទឹកដោះគោខាប់ចំនួន២កេស (ក្នុង១កេស មាន៤៨ កំប៉ុង)

៦-កាហ្វេចំនួន៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច)

៧-តែចំនួន២គីឡូក្រាម

៨-ស្ករសចំនួន១បេ(មាន ២៥ គីឡូក្រាម)

៩-អំបិលចំនួន១បេ(មាន១០គីឡូក្រាម)

១០-ទឹកត្រីចំនួន៥យួរ(ក្នុង១យួរមាន៦ ដប)

១១-ទឹកស៊ីអ៊ីវចំនួន៥យួរ (ក្នុង១យួរមាន៦ ដប)

១២-ប៊ីចេងចំនួន១បេ(មាន២៥គីឡូក្រាម)៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm