មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លើកលែងទោស​ដល់​អ្នក​ទោស​រាប់ម៉ឺន​នាក់ ក្រោយ​ការតវ៉ា​ដ៏​រំជើបរំជួល​

2023/02/06 05:28:57 pm        574

​អ៊ីរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ IRNA បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា មេដឹកនាំ​កំពូល​អ៊ីរ៉ង់បាន​ផ្ដល់​ការ​លើក​លែង​ទោស​ដល់​អ្នក​ទោស​រាប់​ម៉ឺន​នាក់ រួម​ទាំង​អ្នកមួយ​ចំនួន​ដែល​បាន​ចាប់ខ្លួន​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋ​ថ្មីៗ​នេះ ក្រោយ​ការ​បង្ក្រាប​ដ៏​សាហាវ​ដែល​ផ្ទុះឡើង​ភាព​រំជើបរំជួល​ពេញ​ទូទាំង​ប្រទេស​។

​យោង​តាម​ព័ត៌មាន​លម្អិត​ដែល​បាន​ប្រកាស​ នៅ​ក្នុង​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​រដ្ឋ ទោះ​យ៉ាង​ណា​ក៏ដោយ​ការ​លើក​លែង​ទោស​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​លោក Ayatollah Ali Khamenei បាន​កើតមានឡើង​ដោយមាន​លក្ខខណ្ឌ ដែល​និយាយ​ថា ​វិធានការ​នេះ​នឹង​មិន​អនុវត្តន៍​ចំពោះ​ជនជាតិ​ផ្សេងៗ ដែល​បាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ទេ​។ ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ IRNA បាន​និយាយ​ថា អុ្នក​ទោស​ទាំងឡាយ​ដែល​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ ជា​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការខាតបង់​ទុន​វិនិយោគ ដែល​បាន​ធ្វើឡើង​ប្រឆាំង​ទៅលើ​ក្រុម​អ្នកតវ៉ា​មួយចំនួន ដែល​មនុស្ស​ ៤​នាក់​មានទោស​ត្រូវ​ប្រហារ​ជីវិតក៏​នឹង​មិន​ត្រូវ​បាន​ដោះលែង​ដែរ​។

​សារព័ត៌មាន​ដដែល​នេះ​បាន​រាយការណ៍​ថា ហើយក៏​មិន​អនុវត្តន៍​ចំពោះ​អ្នក​ទាំងឡាយ​ដែល​បាន​ចោទប្រកាន់​ ពី​បទ​យកការណ៍​ឲ្យ​ទីភ្នាក់ងារ​បរទេស ឬ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ប្រឆាំង​សាធារណរដ្ឋ​អ៊ីស្លាម​នេះដែរ​។ ​ប្រទេស​អ៊ីរ៉ង់​ត្រូវ​បាន​ជួប​ភាព​វឹកវរ​ដោយ​ការតវ៉ា ក្រោយ​ការស្លាប់​ស្ត្រី​វ័យក្មេង​ជនជាតិ​ឃើ​ដ​អ៊ីរ៉ង់​ ក្នុង​ពេល​ឃាត់ខ្លួន​សាកសួរ​របស់​នគរបាល​សីលធម៌​កាលពី​ខែកញ្ញា​ឆ្នាំមុន។ យោងតាម​ក្រុម​សកម្មជន HRANA មនុស្ស​ប្រមាណ​ ២០.០០០​នាក់ត្រូវបាន​ចាប់ខ្លួនជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ជា​បន្តបន្ទាប់​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        4
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        61
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm